គ្រូ​មក​ពី​ Spurs​ បាន​បង្វឹក​កុមារ​ និង​យុវជន​នៅ​កម្ពុជា​ ១១៨៣​ នា​ពេល​​ថ្មីៗ​នេះ​

  • 2019-09-25 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បាល់ទាត់​អាជីព​មក​ពី​ក្រុម​ខ្លាំង​នៅ​អង់គ្លេស​ Spurs ដែល​បាន​​សហការ​ជា​មួយ​ AIA​ កន្លង​ទៅ​នេះ​បាន​ជួយ​​ហ្វឹកហាត់​កុមារ​ យុវជន​ជាតិ និងអន្តរជាតិ​បាន​ ១១៨៣​ នា​ពេល​​កន្លងទៅ​ថ្មីៗ​នេះ​នៅ​កម្ពុជា។​

សកម្មភាពហ្វឹកហាត់កន្លងទៅ

សម្រាប់​ការ​បង្វឹក​ពី​គ្រូ​ជំនាញ​មក​ពី​អង់គ្លេស​លើក​នេះ គឺ​មិន​ត្រឹម​តែ​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន​ AIA Stadium​ នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​នោះ​ទេ​ ពោល​ការ​បង្ហាត់​បង្រៀន​នេះ​បាន​ធ្វើ​ឡើង​ទៅដល់​​ខេត្ត​សៀមរាប​ទៀត​ផង​។​ ការ​ចុះ​ទៅ​ដល់​ខេត្ត​ដែល​ជា​ទឹកដី​អង្គរ​មួយ​នេះ​ ​រឹតតែ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​កុមារ​ រួម​ទាំង​យុវជន​ដែល​នៅ​ទី​នោះ​ក្នុង​ការរៀនបាល់ទាត់។​

ចំពោះ​​កុមារ​ រួម​ទាំង​យុវជន​ ដែល​បាន​ចូលរួម​កម្មវិធី​នេះ​ទាំង​អស់​ បាន​ទទួល​សំលៀកបំពាក់​កីឡា​មួយ​ឈុត​ដោយ​ឥ​ត​គិត​ថ្លៃ​ និង​​វិញ្ញាបនបត្រ​​ទទួល​​ស្គាល់​ដោយ​ក្លឹប​ Spurs ​​។

ពេលកំពុងរៀនទ្រឹស្ដី

រំលឹក​ដែរ​ថា​ កម្មវិធី ហ្វឹកហាត់​ជា​មួយ​គ្រូ​មក​ពី​ Spurs នេះ​ធ្វើ​ឡើង​នៅ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៤​ កញ្ញា​ ២០១៩​ ក្នុង​​កីឡដ្ឋាន​ AIA​ Stadium​ ខណ្ឌ​ទួលគោក​ ភ្នំពេញ។​ នៅ​ថ្ងៃ​បន្ទាប់​ទៀត​គឺ​​ធ្វើ​នៅ​ក្លឹប​​កីឡា​យុវជន ក្នុង​ខេត្ត​សៀមរាប​ ចាប់​ពី​ម៉ោង​ ៨​ព្រឹក ដល់ ៦​ល្ងាច៕​

សូម​ទស្សនាវីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី