មកស្គាល់ឡាន ៧ កៅអីរបស់ចិន លក់នៅវៀតណាមតម្លៃ ៣ ម៉ឺនដុល្លារ
- 2019-10-01 03:24:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ឡាន ៧ កៅអីរបស់ចិន លក់នៅវៀតណាមតម្លៃ ៣ ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ក្រោយពីប្រភេទ ៥ កៅអីបានបញ្ចេញលក់ដើម្បីស្ទាបស្ទង់ទីផ្សារនៅវៀតណាមរួចមក នៅពេលនេះរថយន្ត Zotye Z8 ប្រភេទ ៧ កៅអី ត្រូវបានឈ្មួញនាំយកលក់នៅទីក្រុងហាណូយ ជាមួយចំនួនមានកំណត់មួយ។ អ្នកតំណាងក្រុមហ៊ុននាំរថយន្តនេះបាននិយាយថា វានាំចូលពីប្រទេសចិន ហើយគ្មានតម្លៃលក់ផ្លូវការនៅឡើយទេ ប៉ុន្តែគឺមិនក្រោម ៧០០ លានដុង (ប្រមាណ ៣ ម៉ឺនដុល្លារ)។
Zotye Z8 ប្រភេទ ៧ កៅអី បានបង្ហាញមុខនៅក្នុងកម្មវិធី Beijing Auto Show នាខែមេសា ឆ្នាំ ២០១៨ ដែលវាមានឈ្មោះថា T800 ពេលដាក់លក់នៅក្នុងស្រុក។ វាត្រូវបានផលិតឡើងផ្អែកតាមម៉ូដែល T700 ប៉ុន្តែមានបន្ថែមកៅអីមួយជួរទៀត។
ផ្នែកខាងក្នុងរបស់រថយន្តគឺមានបំពាក់ដោយកៅអីអង្គុយប្រភេទស្បែកទាំង ៧, កៅអីអ្នកបើកបរអាចផ្លាស់ប្ដូរបាន ៤ របៀប, មានអេក្រង់បង្ហាញទំហំ ១០ អ៊ីញ, មានម៉ាស៊ីនត្រជាក់ ៣ តំបន់, ប្រើប្រាស់ Smart Key, មានរន្ធបំពងសំឡេងចំនួន ៦ និងមានដំបូលកញ្ចក់ផងដែរ។
ប្រភេទដែលលក់នៅវៀតណាមមានបំពាក់ម៉ាស៊ីន ២,០ លីត្រ ៤ ស៊ីឡាំង ប្រភេទ Turbocharged ដែលផលិតកម្លាំងបាន ២៣១ សេះ និងប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ។ បច្ចេកវិទ្យាលើរថយន្តមានដូចជាពោងសុវត្ថិភាពចំនួន ៦, មុខងារមើលសម្ពាធកង់, ប្រព័ន្ធរក្សាលំនឹងអេឡិចត្រូនិក, ប្រព័ន្ធជាន់ហ្វ្រាំងបន្ទាន់, ហ្វ្រាំង ABS និងហ្វ្រាំងដៃអេឡិចត្រូនិកជាដើម៕
ចុចអាន ៖ មកដឹងប្រវត្តិតស៊ូរបស់ Toyota ទម្រាំជោគជ័យដូចសព្វថ្ងៃ