ដាក់ OnePlus 7T តទល់ជាមួយស្ដេចកាមេរ៉ាទូរសព្ទថ្មី លទ្ធផលយ៉ាងណា?

  • 2019-10-02 04:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei Mate 30 Pro បាន​ដាក់​លក់​បាន​​ជិត​មួយ​អាទិត្យ​ហើយ​មក​ទល់​ពេល​នេះ​ ហើយ​​ទូរសព្ទ​កំពូល​ប្រចាំ​ឆ្នាំ​ពី​ Huawei មួយ​នេះ​បាន​ស្នង​តំណែង​ Note 10+ ហើយ​ក្លាយ​ជា​ស្ដេច​កាមេរ៉ា​ថ្មី​លើ​ទូរសព្ទ​។ ថ្មីៗ​នេះ​ផង​ដែរ OnePlus បាន​បញ្ចេញ 7T ដែល​មាន​សមត្ថភាព​ស្ទើរ​តែ​ស្មើ​ទូរសព្ទ​កំពូល​ដទៃ​ តែ​ដាក់​លក់​ក្នុង​តម្លៃ​យ​ត្រឹម​តែ ៦០០ ដុល្លារ​ ថោក​ជាង​ Mate 30 Pro ប្រហែល ៥០០ ដុល្លារ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ OnePlus 7T អាច​ត​ទល់​ជាមួយ​ Mate 30 Pro ទោះ​ជា​តម្លៃ​ខុស​គ្នា​ខ្លាំង​ក៏​ដោយ​។ នៅ​ពេល​ថត​​នា​ពេល​ថ្ងៃ​ ដែល​មាន​ពន្លឺ​គ្រប់​គ្រាន់​ Oneplus 7T អាច​រក្សា dynamic range បាន​ល្អ​ ប៉ុន្តែ Mate 30 Pro មាន​រូប​ច្បាស់​ជាង​។

រូបថត​របស់​ 7T មាន​លក្ខណៈ​បែប​ស្រទន់​រាង​លឿង​បន្តិច រីឯ Mate 30 Pro បែរ​ទៅ​រក​ពណ៌​រាង​ខៀវ។ នៅ​ពេល​យប់​ យើង​ឃើញ​ថា Mate 30 Pro ថត​រូប​បាន​ស្អាត ​ភ្លឺ​ និង​រក្សា​គុណភាព​រូបភាព​ល្អ​ជាង 7T ។

រូបគំរូ
រូបគំរូ

ចំពោះ​កាមេរ៉ា​មុខ​វិញ​ កាមេរ៉ា​​ OnePlus ថត​រូប​បាន​ភ្លឺ​ជាង ប៉ុន្តែ​រូប​ពុំ​ដូច​អ្វី​ដែល​ភ្នែក​មើល​ឃើញ​ឡើយ​ ឯ​ Mate 30 Pro ស្រូប​ពន្លឺ​គ្រប់​គ្រាន់​នឹង​រក្សា​ស្បែក​មិន​ឲ្យ​ភ្លឺ​ខ្លាំង​ពេក។ មុខងារ​ Portrait លើ​ Mate 30 Pro អាច​ចែក​ដាច់​ល្អ​នូវ​អ្វី​ដែល​នៅ​ក្រោយ​និង​មុខ ហើយ​មាន​ការ​ blur ខ្លាំង​ជាង​នៅ​លើ 7T ។

Selfie
វីដេអូ

ចំណែក​ការ​ថត​​វីដេអូ​​របស់​ Mate 30 Pro ល្អ​ជាង​ 7T ខ្លាំង​​ ហើយ​អាច​រក្សា​ពណ៌​និង​លំនឹង​បាន​ល្អ​ទៀត​ផង។ OnePlus 7T មាន​ពណ៌​ដិត​មើល​ទៅ​ដូច​ដាក់​ filter ពី​លើ​អញ្ចឹង៕

អាន​បន្ត៖

អត្ថបទ៖ អ៊ឹម ដេវីដ

អត្ថបទថ្មី