ផ្អើលគេឯងហ្មង! ការហែកង់បីរបស់ប្រេងរំអិល Hyundai XTeer លើទឹកដីអង្គរ

  • 2019-10-07 10:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កញ្ញា​កន្លង​ទៅ ប្រេង​រំអិល​ Hyundai XTeer បាន​ធ្វើ​ឲ្យ​​​ផ្អើល​លើ​ទឹក​ដី​អង្គរ ខេត្ត​សៀមរាប​ តាម​រយៈ​ព្រឹត្តិការណ៍​ហែ​ម៉ូតូ​កង់​បី​ជា​ច្រើន នៅ​តាម​ដង​ផ្លូវ។

​​​​​ព្រឹត្តិការណ៍​​នេះ​មាន​ការ​ចូល​រួម​ពី​សំណាក់​​អ្នក​បើកបរ​ម៉ូតូ​កង់​បី​ជា​ច្រើន ដែល​ធ្វើ​​ឡើង​ក្នុង​គោល​បំណង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប បាន​ស្គាល់​ពី​​ម៉ាក​ប្រេង​រំអិល​គុណភាព​ខ្ពស់​មួយ​ ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ក្នុង​ប្រទេស។

Hyundai XTeer គឺ​ជា​ប្រេង​រំអិល​​របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ Hyundai Oilbank។ ​ប្រេង​រំអិល​នេះ​មាន​ចែក​ចេញ​ជា​ច្រើន​ប្រភេទ សម្រាប់​ប្រើ​ប្រាស់​លើ​យានយន្ត​ប្រភេទ​ខុស​ៗ​គ្នា រួម​មាន​ប្រេង​សម្រាប់​​រថយន្ត​ម៉ាស៊ីន​សាំង, ប្រេង​សម្រាប់​រថយន្ត​ម៉ាស៊ូត, ​ប្រេង​សម្រាប់​យានយន្ត​​ប្រភេទ​ហ្គាស ប្រេង​សម្រាប់​គ្រឿង​ចក្រ​ធំៗ និង​ប្រេង​រំអិល​សម្រាប់​ទោចក្រយានយន្ត​ជា​ដើម។

ប្រេង​រំអិល​ Hyundai XTeer គឺ​​មាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​វិទ្យាស្ថាន​​ប្រេង​ពី​សហរដ្ឋអាមេរិក (API) ដែល​វា​ផ្ដល់​ផល​ប្រយោជន៍​ដូច​ជា ការ​ពារ​​ភាព​សឹករិចរិល ​សម្អាត​កំណក​សំណល់ ពន្យារ​អាយុ​កាល​គ្រឿង​ម៉ាស៊ីន ជួយ​ឲ្យ​ម៉ាស៊ីន​មាន​សន្ទុះ​ខ្លាំង និង​កាត់​បន្ថយ​កម្ដៅ​ជា​ដើម៕

អត្ថបទ៖ សុខហេង