គ្រូ​អ៊ីរ៉ង់ ​ថា​បរាជ័យ​គ្មាន​ក្នុង​ចិត្ត​លោក​ឡើយ ​មុន​ប៉ះ​កម្ពុជា​

  • 2019-10-09 03:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Marc Wilmots ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា​លោក​ជា​មនុស្ស​ស្អប់​បំផុត​ការ​​ដឹក​នាំ​ប្រកួត​ចាញ់​គេ ទោះ​ជា​ប៉ះ​ក្រុម​ខ្លាំង​ឬ​ខ្សោយ​យ៉ាង​ណា​ក៏​ដោយ។

ក្រុម​អ៊ីរ៉ង់ ​នឹង​បើក​កីឡដ្ឋាន​យក្ស​របស់​ខ្លួន ស្វាគមន៍​ក្រុម​គោ​ព្រៃ​កម្ពុជា ​នៅ​ថ្ងៃ​ទី​១០​ខែ​តុលា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​។ ​នេះ​ជា​ជំនួប​មួយ​ដែល​មើល​ទៅ​ខុស​គ្នា​ឆ្ងាយ​ខ្លាំង រវាង​កម្រិត​លេង​របស់​អ៊ីរ៉ង់ ​និង​ក្រុម​ភ្ញៀវ​កម្ពុជា ​ព្រោះ​ក្រុម​ម្ចាស់​ផ្ទះ​ជា​គីឡូ​លេង​នៅ World Cup ​ជុំ​ផ្ដាច់​ព្រ័ត្រ​ទៅ​ហើយ។

លោក Marc អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក ដែល​ទើប​មក​ដឹក​នាំ​ក្រុម​អ៊ីរ៉ង់ ​ក៏​និយាយ​ពី​ការ​ប្រកួត​របស់​ជម្រើស​ជាតិ​លេខ​១​នៅ​អាស៊ី​ដែរ​ថា ​ពេល​នេះ​អ៊ីរ៉ង់​ជា​ប្រទេស​របស់​ខ្លួន​ហើយ ​លោក​ត្រូវ​ដឹក​នាំ​ក្រុម​នេះ​ឱ្យ​ល្អ​បំផុត។ ​អ្វី​ដែល​លោក​ស្អប់ ​និង​មិន​ដែល​មាន​ក្នុង​ចិត្ត​គឺ​ការ​បរាជ័យ​។ គ្រប់​ប្រកួត​លោក​តែងតែ​ចង់​ឈ្នះ​ជា​និច្ច ​និង​ត្រូវ​លេង​ប្រយុទ្ធ​ដល់​ចប់​ការ​ប្រកួត៕

ប្រភព៖ telegraph   អត្ថបទ៖ ប្រុស យុទ្ធ