បានលុយហើយបានបង្ហាញស្នាដៃទៀត! តោះចាំអង្កាល់ដាក់ពាក្យ

  • 2019-10-10 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាឆ្នាំទី៣នៃវេទិកាជួយដល់យុវជន សិស្ស និស្សិត និងអ្នកច្នៃប្រឌិតរបស់កម្ពុជាអាចមានឳកាសអាចបញ្ចេញស្នាដៃនៃគំនិតច្នៃប្រឌិតខ្លួនទៅកាន់សង្គមខាងក្រៅដើម្បីទទួលស្គាល់។ "ជំនាន់នៃភាពច្នៃប្រឌិត ឬ Creative Generation" ជាវេទិកាមួយជួយលើកកម្ពស់ផ្នែកច្នៃប្រឌិត និងផ្តល់ឳកាសដល់អ្នកមានគំនិតច្នៃប្រឌិតទាំងអស់ដាក់ពាក្យសុំថវិកាដើម្បីយកទៅបង្កើតស្នាដៃក្នុងក្តីស្រមៃរបស់ខ្លួនដើម្បីដាក់តាំងបង្ហាញជាសាធារណៈ។

វេទិកា "ជំនាន់នៃភាពច្នៃប្រឌិត ឬ Creative Generation" បានផ្តល់អ្វីខ្លះសម្រាប់បេក្ខជនដែលជាប់?

សិល្បករ និងជាបេក្ខជនជាប់កាលពីឆ្នាំ២០១៨ លោក ខៀវ កាណែល បានលើកឡើងថា វេទិកា "ជំនាន់នៃភាពច្នៃប្រឌិត ឬ Creative Generation" គឺជាវេទិកាមួយផ្តល់ឳកាសដើម្បីបង្ហាញនូវស្នាដៃរបស់ខ្លួនទៅកាន់មនុស្សដទៃ មានឳកាសបង្កើតទំនាក់ទំនងច្រើនជាមួយបណ្តុំអ្នកមានគំនិតច្នៃប្រឌិតផ្សេងៗ និងមានបទពិសោធន៍ ហើយអ្វីដែលកាន់តែពិសេសនោះគឺជាវេទិកាមួយដែលផ្តល់ការលើកទឹកចិត្តមួយដល់យុវជន សិស្ស និស្សិត និងសិល្បករអាចបង្ហាញនូវស្នាដៃរបស់ខ្លួន និងមានគំនិតបន្តការបង្កើតនូវស្នាដៃអ្វីដែលថ្មីបន្តទៀត។

សិល្បករ លោក ខៀវ កាណែល

លោក ខៀវ កាណែល បញ្ជាក់បន្ថែមថា វេទិកានេះពិតជាល្អណាស់សម្រាប់សិស្ស និស្សិត ដែលកំពុងរៀនផ្នែកច្នៃប្រឌិត ហើយអ្នកទាំងនោះត្រូវតែដាក់ពាក្យសុំចូលរួមក្នុងឆ្នាំនេះ។

ស្នាដៃរបស់សិល្បករ លោក ខៀវ កាណែល

កញ្ញា កន សេរីសុភ័គ សិល្បករផ្នែកគំនូរដែលបានជាប់ជាបេក្ខជនមួយក្នុងកម្មវិធី ជំនាន់នៃភាពច្នៃប្រឌិតបានបញ្ជាក់នូវអ្វីដែលខ្លួនទទួលបានពីវេទិកានេះថា ធ្វើឲ្យខ្លួនទទួលបាននៅភាពជឿជាក់ខ្លួនឯងកាន់តែខ្លាំងក្នុងការបង្កើតស្នាដៃ ឬចង់បង្ហាញអ្វីមួយដែលយើងចង់ធ្វើ។ វេទិកានេះក៏ជាវេទិកាមួយដ៏ល្អសម្រាប់ការផ្តល់នូវការលើកទឹកចិត្ត គាំទ្រដល់ស្នាដៃ និងគំនិតច្នៃប្រឌិតរបស់យុវជន សិល្បករ អាចបង្ហាញនូវស្នាដៃរបស់ខ្លួនទៅកាន់មនុស្សទូទៅក្នុងសង្គម។

សិល្បករ កន សេរីសុភ័គ
ស្នាដៃគំនូររបស់សិល្បករ កន សេរីសុភ័គ

ក្នុងឆ្នាំនេះមានគណៈវិនិច្ឆ័យចំនួន៧រូប ក្នុងនោះរួម ១.កញ្ញា ម៉ឹង មេត្តា ជាគទានុរក្សសិល្បៈឯករាជ្យ, ២.លោក វុធ លីណូ នាយកផ្នែកសិល្បៈគម្រោងសិល្បៈសស, ៣.លោក សុវណ្ណ ភីឡុង សិល្បករ និងជាអនុប្រធានសមាគមរូបថតភ្នំពេញ, ៤.លោកស្រី ដាណា ឡេងល័ស នាយិកាផ្នែកសិល្បៈ នៃ ចាវ៉ាក្រេអេទីវកាហ្វេ, ៥.អាននី ជេល ក្វាន់ គទានុរក្សឯករាជ្យ និង នាយក Something Human, ៦.លោក អាឡាំង អាណូដេ នាយកមជ្ឈមណ្ឌលវប្បធម៌ La Friche Belle de Mai, និង ៧.លោកស្រីបណ្ឌិត ឃែរិន ម៉ាក់លីអូដ៍ អាដែរ បណ្ឌិតប្រវត្តិសាស្រ្តសិល្បៈនៃសកលវិទ្យាល័យមូណាច៍ ហើយលោកស្រី និងស្វាមី ក៏ជាម្ចាស់ឧបត្ថមកម្មវិធី ជំនាន់នៃភាពច្នៃប្រឌិត សម្រាប់រដូលកាលទី៣ នេះមួយរូបដែរ៕

ចង់ដាក់ពាក្យចូលរួមសូមចុចត្រង់នេះ

រូបថត៖ ផេក Creative Generation

អត្ថបទ៖ លន ហ្សាឌីណា