ល្បី​ ឡុង​ ជិន​ ល្អ​ជង្គង់​តែ​ប៉ះ​ វេន​ សុភ័ក្រ​ ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដោយ​សារ​ជង្គង់​វិញ​

  • 2019-10-10 02:23:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​មក​ពី​ក្លឹប​ខ្លារខិន​ ឡុង​ ជិន​ ដែល​ជា​ជើង​ខ្លាំង​ និង​ល្បី​ថា​​ល្អចាប់​នោះ​ ម្សិលមិញ​នេះ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​ទៅ​ពីរ​ដង​ ដោយ​សារ​ជង្គង់​របស់​សិស្ស​គុន​ឆត្រយោង​ ៩១១​ វេន​ សុភ័ក្រ​ នា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០១៩។​

រូបភាពប្រកួតមុនៗ

ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​ដំបូង​មិន​សូវ​ជា​ជក់ចិត្ត​ប៉ុន្មាន​ទេ​ ហើយ​ត្រូវ​អាជ្ញាកណ្ដាល​ប្រាប់​ឲ្យ​វ៉ៃ​រហូត​ដល់​ទៅ​ពីរ​ឯ​ណោះ​ មុន​អ្នក​លេង​គុន​ខ្មែរ​ប្រឹង​អស់​ពី​សមត្ថភាព។​ ឡុង​ ជិន​ ហាក់​ដូច​ជា​ញញើត​និង​ វេន​ សុភ័ក្រ​ ឬ​អាច​មាន​បញ្ហា​សុខភាព​ មិន​ហ៊ាន​សម្រុក​ដៃគូ​នោះ​ឡើយ​ ដែល​វា​ខុស​ពី​ការ​ប្រកួត​របស់​គេ​មុនៗ។​

សម្រាប់​ការ​ប្រកួត​នេះ​ វេន​ សុភ័ក្រ​ ដែល​ប្រកួត​តំណាង​ក្រសួង​ការពារ​ជាតិ​នោះ​ គឺ​វ៉ៃ​បាន​ល្អ​ បញ្ចេញ​ស្នៀត​បាន​ច្រើន​ ពោល​ដើរ​ចូល​បុក​ទៅ​លើ​ ឡុង​ ជិន​ តាំង​ពី​ទឹក​ទី១​ រហូត​ដល់​ទឹក​៤។​ កូន​សិស្ស​លោក​ ហង់​ សឿន​ រូប​នេះ​ បញ្ចេញ​ស្នៀត​ជង្គង់ល្អ​មែនទែន​ ការ​ចាប់​វ៉ៃ​ជង្គង់​ និង​បោះ​ជង្គង់​របស់​គេ​ ពេញ​ៗ​ល្អ​ ខណៈ​កម្ពស់​ក៏​ខ្ពស់​ទៀត​នោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​ ឡុង​ ជិន​ ពិបាក​កាច់​លេង​ជង្គង់​ជា​មួយ។​ សុភ័ក្រ​ ប្រើ​ស្នៀត​ជង្គង់​វ៉ៃ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ពីរ​ដង​លើ​ ឡុង​ ជិន​ គឺ​ក្នុង​ចុង​ទឹក​ទី២​ និង​ចុង​ទឹក​ទី៣​ម្ដង​ទៀត​ ប៉ុន្តែ​សិស្ស​ប្អូន ឡៅ​ ចន្រ្ទា​ រូប​នេះ​ក៏​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ម្ដង​វិញ​នៅ​ដើម​ទឹក​ទី៤​ផង​ដែរ​ ដោយ​សារ​ការ​ឲ្យ​អោយ​ទឹក​យូរ​ពេក។​ យ៉ាង​ណា​ វេន​ សុភ័ក្រ​ និង​ ឡុង​ ជិន​ អាច​បន្ត​ការ​ប្រកួត​រហូត​ចប់​៥ទឹក​នៃ​ការ​ប្រកួត​ជម្រុះ​ជើងឯក​ថ្នាក់​ជាតិ​នេះ។​

លទ្ធផលម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​គឺ​ជើង​ខ្លាំង​ឈ្នះ​ស្ទើ​ទាំង​អស់​ វេន​ សុភ័ក្រ​ ឡៅ​ ចន្រ្ទា​ មុត​ ខ្លឹមខ្មៅ​ លីញ​ ភារម្យ​ ឡុង​ សំណាង​ ជា​ដើម។​ សម្រាប់​ថ្ងៃ​នេះ​ការ​ប្រកួត​ឈាន​ដល់​ថ្ងៃ​ទី៤​ហើយ​ ខណៈ​គូ​ខ្លះ​ដល់​វគ្គ​ដណ្ដើម​មេដាយ​មាស​ទៀត​ផង៕​

កម្មវិធីប្រកួតថ្ងៃ​នេះ

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​