Fortnite ចាត់វិធានការ​លើ​ក្មេង​ប្រុស​អាយុ ១៤ ឆ្នាំ​សម្ងំ​បង្ហោះ Cheat លក់​លើ YouTube

  • 2019-10-10 04:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Epic Games ​បាន​ឈាន​ដល់​ការ​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​អនីតិជន​មួយ​រូប ដែល​បាន​បង្កើត​និង​ចែកចាយ​កម្មវិធី Cheat ​ហ្គេម Fortnite កាល​ពី​ពេល​ថ្មីៗ​នេះ។

ដោយ​ពុំ​បង្ហើប​អត្តសញ្ញាណ​ជាក់លាក់​ក្មេង​ប្រុស​មាន​អាយុ ១៤ ឆ្នាំ​នោះ កាន់កាប់​គណនី​ឈ្មោះ CBV ជានិច្ចកាល​បាន​បង្ហោះ​វីដេអូ​ទាក់ទិន​នឹង​ការ​ប្រើប្រាស់ Cheat របស់​ខ្លួន​ជាមួយ​ហ្គេម Fornite ​នៅ​លើ YouTube ​ហើយ​ថែម​ទាំង​ប្រកាស​លក់​ឲ្យ​អ្នក​លេង​ទូទៅ​ទៀត​ផង។

ក្នុង​ពាក្យ​បណ្ដឹង​ប្រឆាំង​ទៅ​នឹង​អនីតិជន​ខាង​លើ ក្រុមហ៊ុន Epic ចោទ​ប្រកាន់​ថា​ក្មេង​ប្រុស​រូប​នោះ​បាន​រំលោភ​បំពាន់​លើ​ច្បាប់​រក្សា​សិទ្ធ​លើ​ការ​ប្រើប្រាស់ ធ្វើ​ទីផ្សារ ជួញដូរ និង​បង្កើត​កម្មវិធី​ក្លែង​បន្លំ។

អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​ផលិត​ហ្គេម Fortnite ​បាន​សង្កត់​ធ្ងន់​ថា៖ "នៅ​ពេល​ដែល Cheater ​បាន​ប្រើប្រាស់​មុខងារ Aimbot ឬ​បច្ចេកវិទ្យា​បោកប្រាស់​ផ្សេង​ទៀត​ដើម្បី​ទទួល​បាន​ប្រយោជន៍​ដោយ​អយុត្តិធម៌ នោះ​ក៏​វា​ជា​ការ​បំផ្លាញ​ដល់​អ្នក​លេង​ត្រឹមត្រូវ​ឯ​ទៀត​ផង​ដែរ"៕

អានអត្ថបទ:

ប្រភព៖ Cnet   ប្រែ​សម្រួល៖ កៅ រក្សា