សាលាក្រុងអំពាវនាវពលរដ្ឋជួយផ្ដល់ជំនួយដល់កីឡាករ កីឡាការិនីអុំទូក
- 2019-10-10 13:34:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាក្រុងអំពាវនាវពលរដ្ឋជួយផ្ដល់ជំនួយដល់កីឡាករ កីឡាការិនីអុំទូក
ចន្លោះមិនឃើញ
ក្នុងល្ងាចនេះដែរ ទំព័រហ្វេសប៊ុករដ្ឋបាលសាលារាជធានីភ្នំពេញបានបង្ហោះសេចក្ដីអំពាវនាវមួយ ដែលមានគោលបំណងឲ្យប្រជាពលរដ្ឋទាំងអស់ ជួយផ្ដល់អំណោយជាថវិកា ស្បៀងអាហារ ព្រមទាំងសម្ភារៈផ្សេងៗតាមលទ្ធភាព ដល់កីឡាករ កីឡាការិនី អុំទូកក្នុងឆ្នាំនេះ។
រាជធានីភ្នំពេញមានទូកចូលរួមប្រណាំងចំនួន ៤៩ទូក និងមានចំណុះទូកចំនួន ៣.៥៤៨នាក់។
ប្រសិនបើបងប្អូនមានបំណងចង់បរិច្ចាគជូនកីឡាករ កីឡាការិនីអុំទូក សូមមេត្តា៖
ប្រគល់ជូនទីចាត់ការហិរញ្ញវត្ថុ នៅសាលារាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ
ទំនាក់ទំនងតាមទូរស័ព្ទលេខ ០៦១ ៧៩៩ ៩៩៧/ ០១២ ៤២៥ ៩៨៩។
គួរបញ្ជាក់ផងដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ច័ន្ទ អង្គារ ១៤-១៥កើត និង១រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩៕