ស៊ុត​ដូច​ព្យុះ ​Ronaldo ​ខ្វះ​តែ​១គ្រាប់​ទៀត ​បាន​៧០០​គ្រាប់​ហើយ​ក្នុង​អាជីព​

  • 2019-10-12 03:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​បាន​១​គ្រាប់​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ឈ្នះ​ក្រុម​លុចហ្សំបួរ​ ៣-០ ​កាល​ពី​យប់មិញ​នេះ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់ Euro 2020 ។

ក្រុម​ការពារ​តំណែង​ជើង​ឯក​នេះ ​ហាក់​មិន​ពិបាក​ឡើយ​ក្នុង​ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម ពេល​ប៉ះ​ក្រុម​ខ្សោយ​ដូចជា​លុចហ្សំបួរ​នេះ។ ​ដោយ​៣​គ្រាប់​យក​បាន​៣​ពិន្ទុ​យប់មិញ ធ្វើ​បាន​ដោយBernardo Silva ​នាទី​១៦ Cristiano Ronaldo ​នាទី​៦៥ ​និង Goncalo Guedes ​នាទី​៨៩។ ជ័យជម្នះ​នេះ​ក៏​ធ្វើ​ឱ្យ​ក្រុម​ព័រទុយហ្គាល់​ឈរ​នៅ​លេខ​២​ក្នុង​ពូល B ​ឆ្លង​កាត់​៥​ប្រកួត​នេះ ​ស្រប​ពេល​លេខ​១​នោះ​គឺ​អ៊ុយក្រែន ​មាន​១៦​ពិន្ទុ​ឆ្លង​កាត់​៦​ប្រកួត។

សម្រាប់​កំណត់ត្រា​ផ្ទាល់​ខ្លួន​វិញ Ronaldo ​ពេល​នេះ​រក​បាន​៩៤​គ្រាប់​ហើយ​ឱ្យ​ជម្រើស​ជាតិ ​ឈរ​នៅ​លេខ​២​ជា​កីឡាករ​រក​គ្រាប់​បាល់​ឱ្យ​ជាតិ​បាន​ច្រើន​ជាង​គេ​ក្នុង​លោក។ សម្រាប់​អ្នក​លេខ​១​គឺ Ali Daei ​មាន​១០៩​គ្រាប់​សញ្ជាតិ​អ៊ីរ៉ង់។ បើ​សរុប​ទាំង​ក្លឹប​អាជីព​ទៀត ពេល​នេះ​ CR7 ​នៅ​ខ្វះ​តែ​២​គ្រាប់​ទៀត​ទេ ​បាន​៧០០​គ្រាប់​ហើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម