មុន​ប៉ះ​អ៊ីរ៉ាក់ គ្រូ​កម្ពុជា បោះ​ពាក្យ​សម្ដី​អែម​ដែរ​តើ​

  • 2019-10-13 08:24:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​អ៊ីរ៉ាក់​នៅ​ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ​២០១៩​ខាង​មុខ ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច វគ្គ​ជម្រុះ World Cup 2022 ។

អ៊ីរ៉ាក់​នេះ ​ក៏​មិន​មែន​ជា​ក្រុម​ខ្សោយ​ដែរ ​ត្បិត​អី​ពួកគេ​មាន​សមត្ថភាព​ប្រជែង​ជាមួយ​ក្រុម​បារ៉ែន ​និង​អ៊ីរ៉ង់​បាន។ ជាមួយ​គ្នា​នេះ លោក Felix ​ក៏​បាន​និយាយ​មុន​ការ​ប្រកួត​ដែរ​ថា​លោក​នឹង​រៀប​ចំ​ត្រៀម​ប្រកួត​នេះ ​គឺ​ប្រែប្រួល​ពី​ប្រកួត​ត​ទល់​ជាមួយ​ក្រុម​អ៊ីរ៉ង់។ ការ​ប្រើ​ក្បួន​ប្រែប្រួល​តិច​តួច​នេះ គឺ​ដោយសារ​តែ​ប៉ះ​ក្រុម​ថ្មី ​ហើយ​លេង​នៅ​ទឹក​ដី​កម្ពុជា​ផង។

គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន ​បាន​បន្ថែម​ទៀត​ថា​ពេល​ខ្លះ​ការ​ទទួល​ការ​ឈឺ​ចាប់ ​គឺ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ​ទៀត ​នេះ​ជា​អ្វី​ដែល​ក្រុម​កម្ពុជា​ជួប​ប្រទះ ​និង​បន្ដ​ទៅ​មុខ​ទៀត។ ការ​ឈឺ​ចាប់​ដោយ​ចាញ់​អ៊ីរ៉ង់​១៤​គ្រាប់​កំពុង​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ប្រឹងប្រែង​ខ្លាំង​មែនទែន៕

អត្ថបទ៖ ប្រុស យុទ្ធ