ជប៉ុន បង្កើតមុខមាត់ថ្មីសម្រាប់ Toyota Hilux

  • 2019-10-21 03:41:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ជំនាញ​ខាង​លេង​រថយន្ត​ Wald របស់​ជប៉ុន បាន​បង្ហាញ​ចេញ​នូវ​ Bodykit ថ្មី​ឈ្មោះ​ Black Bision សម្រាប់​ប្រើ​ជា​មួយ​ប្រភេទ​រថយន្ត​ភីកអាប់​។

Kid នេះ​ត្រូវ​បាន​គេ​សាក​ល្បង​ប្រើ​ជា​មួយ​រថយន្ត Toyota Hilux ដែល​ពេល​ប្រើ​ប្រាស់​រួច ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់​តែ​មាន​រូបរាង​ទាក់ទាញ ពោរពេញ​ដោយ​អំណាច ជា​មួយ​កាង​ខាង​មុខ​ប្លែក និង​មាន​រន្ធ​ខ្យល់​ធំ​នៅ​​ខាង​លើ។ ​

​ក្នុង​កញ្ចប់​​ Black Bision នេះ​មាន​បញ្ចូល​នូវ​​អំពូល LED បន្ថែម និង​មាន​ជម្រើស​កង់​ទំហំ ២០ អ៊ីញ​ ឬ ២២ អ៊ីញជា​ដើម។ Wald បាន​ឲ្យ​ដឹង​ថា​កញ្ចប់​លេង​រូបរាង​មួយ​នេះ មាន​តម្លៃ​ប្រមាណ ៣ ៧០០ ដុល្លារ៕

ចុចអាន ៖ Toyota ចេញ​រថយន្ត Corolla Altis ២០២០ កែ​ប្រែ​រូប​រាង​ថ្មី​ឡើងអ៊ែម

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង