បង្ហាញ​មុខ​កីឡាករ​ថៃ​ចុងក្រោយ ដែល​ប្រកួត​ជាមួយ​ប៊ូខាវ

  • 2019-10-28 08:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជិត​១៥​ឆ្នាំ​ចុងក្រោយ គេ​មិន​ដែល​ឃើញ​កំពូល​អ្នក​ប្រដាល់​ថៃ​​ប៊ូខាវ ប្រកួត​ជាមួយ​ជនជាតិ​ខ្លួន​ឯង​ទេ ពោល​តែងតែ​ជួប​កីឡាករ​បរទេស​ផ្សេង​ស្ទើរ​តែ​គ្រប់​ជាតិសាសន៍។

ពេល​នេះ Sabay នឹង​បង្ហាញ​មុខ​កីឡាករ​ថៃ​ចុងក្រោយ​ដែល​ប្រកួត​ជាមួយ​ប៊ូខាវ​នោះ​គឺ Jomhod Kiatadisak។ ​​ប៊ូខាវ និង Jomhod បាន​ណាត់​ជួប​គ្នា​ក្នុង​កម្មវិធី WMC Explosion III ដែល​រៀបចំ​នៅ​ប្រទេស​ស៊ុយអែត​កាល​ពី​ឆ្នាំ​២០០៦។ កាល​នោះ​ប៊ូខាវ​មាន​វ័យ​ទើប​តែ​២៤​ឆ្នាំ​ប៉ុណ្ណោះ ឯ​ Jomhod ជា​កីឡាករ​ជើង​ចាស់​មួយ​រូប​វ័យ​៣៦​ឆ្នាំ។

ដោយ​សារ​​​មាន​វ័យ​ក្មេង​នឹង​កំពុង​ឡើង​ខ្លាំង​ប៊ូខាវ​ចំណាយ​ពេល​ត្រឹម​តែ​២​ទឹក​ប៉ុណ្ណោះ​ដើម្បី​បញ្ចប់​សិស្ស​ច្បង ដោយ​ចេញ​អាវុធ​ធ្ងន់។ ចាប់​ពី​ឆ្នាំ​នោះ​មក​​ប៊ូខាវ​មិន​ដែល​ជួប​កីឡាករ​ថៃ​ណា​ទៀត​ទេ ហើយ​ចុងក្រោយ​គេ​ប្រកួត​ឈ្នះ​កីឡាករ​កុងហ្គោ-ហូឡង់​ Chris Ngimbi លើ​ទឹក​ដី​ប្រទេស​កម្ពុជា។

Jomhod Kiatadisak ជា​អតីត​ជើង​ខ្លាំង​របស់​ថៃ​មួយ​រូប​គ្រង​ខ្សែ​ក្រវាត់​​ជិត​២០​គ្រឿង ហើយ​ក៏​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​សង្វៀន Lumpinee និង Rajadamnern ផង​ដែរ។ អ្វី​ដែល​ពិសេស​​ Jomhod ក៏​ធ្លាប់​​ឈ្នះ​​កីឡាករ​កម្ពុជា វ៉ន វីវ៉ា​ប្រកួត​វិញ្ញាសា MMA នៅ​សង្វៀន Full Metal Dojo ក្នុង​ឆ្នាំ​២០១៥៕

អត្ថបទ៖ ហេង សុធារិទ្ធិ