ចេញលក់បានមួយខែ Honda Dream 2020 អត់ទាន់ធ្លាក់ថ្លៃសោះ
- 2019-10-30 09:11:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញលក់បានមួយខែ Honda Dream 2020 អត់ទាន់ធ្លាក់ថ្លៃសោះ
ចន្លោះមិនឃើញ
Honda Dreamបានរក្សាប្រជាប្រិយភាព និងដក់ក្នុងចិត្តប្រជាជនខ្មែរជិត ២០ឆ្នាំនេះនៅមិនមានរូបរាងផ្លាស់ប្ដូរនៅឆ្នាំ២០២០ ហាក់មានការបញ្ចេញមតិពីអ្នកប្រើប្រាស់ជាច្រើនពីរូបរាង លក្ខណៈបច្ចេកទេសជាដើម។
ម៉ូតូដែលគេពេញនិយមហៅទៅលើ Honda Dream ថាអាសង់ ស៊េរីឆ្នាំ ២០២០ បានចេញលក់នៅតាមហាងបានជិតមួយខែហើយ ជាមួយតម្លៃជិត ៣ពាន់ដុល្លារពេលចេញលក់ដំបូង។
មិនខុសពីស៊េរីមុនៗ Honda Dream ឬអាសង់នេះ នៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធ ៤ លេខ(លេខវិល) ដដែល។ តាមប្រភពពីហាងលក់ម៉ូតូនៅម្ដុំគិរីរម្យ បានឲ្យដឹងថា Honda Dream ឆ្នាំ ២០២០ នេះដាក់លក់ថ្មីនៅតែមានតម្លៃខ្ទង់ ២ ៦៣០ ដុល្លារ សម្រាប់ព៌ណខ្មៅ និងតម្លៃខ្ទង់ ២ ៥៧០ ដុល្លារ សម្រាប់ពណ៌ស និងក្រហម (តម្លៃអាចខុសគ្នាតិចតួចពីហាងមួយទៅហាងមួយ)។
គូសបញ្ជាក់ដែរថា Honda បានផ្ដល់ឈ្មោះឲ្យម៉ូដែលឆ្នាំ ២០២០ ថា Honda Dream SYMPHONY OF ELEGANCE ដែលរចនាម៉ូតយ៉ាងពិសេស ដោយការរួមបញ្ចូលគ្នារវាងសរសៃពណ៌មាសឆ្អិនឆ្អៅ លាយឡំជាមួយផ្លាទីនចែងចាំងដ៏ល្អឯក រម្លេចដោយក្រឡាពេជ្រយ៉ាងឥតខ្ចោះ ដែលមាន ៣ ពណ៌ ដូចទៅនិងស៊េរីមុនៗដែរ៕
ចុចអាន៖
បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។