ម៉ូតូអូតូ Yamaha មហាកម្លាំងស៊េរីថ្មី មុខមាត់ទាក់ទាញប្លែក

  • 2019-11-15 06:56:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Yamaha TMAX ស៊េរី​ឆ្នាំ ២០២០ បាន​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​យានយន្ត​ EICMA Show កាល​ពី​ថ្មីៗ​នេះ ហើយ​រូបរាង​កាច​របស់​វា​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​​មនុស្ស​ជា​ច្រើន។

ម៉ូតូ​អូតូ​មហា​កម្លាំង​ស៊េរី​ថ្មី​នេះ មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​បើ​ធៀប​នឹង​ម៉ូដែល​មុន​។ TMAX ឆ្នាំ ២០២០ គឺ​ជា​ជំនាន់​ទី ៧ នៃ​ត្រកូល TMAX ហើយ​ចំណុច​ផ្លាស់​ប្ដូរ​ធំ​គឺ​នៅ​ត្រង់​ការ​ប្រើ​ម៉ាស៊ីន​ថ្មី​ចំណុះ ៥៦២ សេសេ ២ ស៊ីឡាំង ដែល​ស៊េរី​​មុន​មាន​ចំណុះ ៤៩៩ សេសេ និង ៥៣០ សេសេ។

ម៉ូតូ​នេះ​មាន​ទម្ងន់​ស្រាល​ជាង​មុន ហើយ​ចំពោះ​ការ​ឌីហ្សាញ​របស់​វា​គឺ​មាន​​ភាព​អង់អាច​ជាង​ស៊េរី​មុន និង​មាន​ការ​ឌីហ្សាញ​កន្លែង​ដាក់​ជើង​ថ្មី​​ផង​ដែរ។ ចំណុច​ដទៃ​ទៀត​មាន​ដូច​ជា​ប្រព័ន្ធ​​​បើកបរ​ថ្មី​ដែល​ផ្ដល់​ការ​បើកបរ​កាន់​តែ​ល្អ​ប្រសើរ, មាន​ប្រព័ន្ធ​សោ​វៃ​ឆ្លាត, បូម​ក្រោយ​អាច​​កំណត់​កម្ពស់​បាន, អាច​កំណត់​កម្ពស់​​ក្បាំង​ការពារ, មាន​ Cruise Control និង​មាន​ប្រភេទ​បើកបរ​ចំនួន ២ គឺ D-Mode និង Riding-Mode។

ក្រោយ​ពី​បង្ហាញ​មុខ​នៅ​អឺរ៉ុប​រួច ម៉ូតូ TMAX ឆ្នាំ ២០២០ នេះ រំពឹង​ថា​នឹង​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ Motor Show ឆ្នាំ ២០២០ នៅ​ប្រទេស​ថៃ ដែល​ប្រព្រឹត្ត​ទៅ​អំឡុង​ខែ​មីនា៕​

ចុចអាន ៖ ម៉ូតូមហាកម្លាំង ១០ តម្លៃថ្លៃជាងគេក្នុងលោក ថ្លៃជាងគេគឺ ១លានដុល្លារ

ប្រភព៖ Great Biker   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម