"អត់ជំនាញខាងបច្ចេកវិទ្យា អាចធ្វើជាមេដឹកនាំផ្នែកឌីជីថលបានអត់?” គឺជាប្រធានបទមួយ ក្នុងចំណោមប្រធានបទសំខាន់ៗជាច្រើន ដែលនឹងត្រូវវាគ្មិនលើកយកមកពិភាក្សាស៊ីជម្រៅនៅក្នុងមហាសន្និបាត Social Media Week Phnom Penh នាថ្ងៃទី ១៧ ខែវិច្ឆិកា នេះ ដែលធ្វើឡើងនៅផ្សារទំនើបអ៊ីអនសែនសុខ។
ថ្ងៃទី ២ នៃមហាសន្និបាតលំដាប់ពិភពលោកនេះ មានការចូលរួមពីសំណាក់វាគ្មិន ជាបុគ្គលជំនាញបច្ចេកវិទ្យា និងបុគ្គលជោគជ័យដែលមានដូចជា ៖
- អ្នកនាង កែវ គូនីឡា ជាដៃគូគ្រប់គ្រងនៃក្រុមហ៊ុន Mekhala Radiant Communications និងជាស្ថាបនិកវិបសាយ WhenInPhnomPenh.com។
- លោក ហ៊ុន ហៀង អគ្គនាយកក្រុមហ៊ុន Tridital Marketing Agency និងជានាយកផ្នែកបច្ចេកទេសនៃ Phzar.com។
- លោក តារា ឧសភា ជាអ្នកសារព័ត៌មាន ជាពិធីករ និងជាតារាសម្តែង ដែលបច្ចុប្បន្នជាស្ថាបនិកផលិតកម្ម Summer Entertainment ផងដែរ។
- លោក Chimed-Ochir Nyamdorj ជាស្ថាបនិក និងនាយកប្រតិបត្តិ ក្រុមហ៊ុន UP Tech ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយបច្ចេកវិឡា បែបសិប្បនិម្មិត (Virtual Solution) ដំបូង និងធំជាងគេនៅម៉ុងហ្គោលី។
- លោក Luis Arcangel មកពីប្រទេសហ្វីលីពីន ជានាយកប្រតិបត្តិក្រុមហ៊ុន Montgomery Fitch and Associates ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៨។
- លោក Hubert Marchand គឺជានាយកប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន Ada Asia។
- លោក Jake Chay ជាស្ថាបនិក និងនាយកវិទ្យាស្ថាន Phenom Institute និង Phenom Division នៅប្រទេសសិង្ហបុរី។
- លោក Tomas Pokorny នាយកប្រតិបត្តិ និងសហស្ថាបនិក ក្រុមហ៊ុន Pi Pay
- លោក ជី សិលា នាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Sabay Digital Group
- ឯកឧត្ដម ហេង សុខគង់ ជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
- លោក សុខ សុភមង្គល សហស្ថាបនិក និងនាយកប្រតិបត្តិ ក្រុមហ៊ុន Codingate Technology ដែលជាក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យានាំមុខមួយនៅកម្ពុជា។
គួរដឹងថានេះជាលើកដំបូងបំផុតដែលមហាសន្និបាតលំដាប់ពិភពលោកនេះមកដល់ប្រទេសកម្ពុជា ដែលជាការរៀបចំឡើងដោយក្រុមហ៊ុន VR Event Planner Co., Ltd ជាក្រុមហ៊ុនរៀបចំគម្រោង និងកម្មវិធីឈានមុខនៅកម្ពុជា៕
អត្ថបទ៖ សុខហេង