អ្នក​ប្រើ Samsung នៅ​អ៊ីស្រាអែល ទទួល​ដំណឹង​ពី​ការ​អាប់ដែត​ឡើង Android 10 ហើយ

  • 2019-11-27 09:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្តី​សង្ឃឹម​សម្រាប់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន Samsung ក្នុង​ការ​ដំឡើង​ទៅ​កាន់ Android 10 ទំនង​ជា​ត្រូវ​ពន្យារពេល​ពី​ចុង​ឆ្នាំ ២០១៩ ឡើង​ទៅ​ដល់​ដើម​ឆ្នាំ ២០២០ ឬ​ខ្លះ​អាច​ដល់​ពាក់​កណ្ដាល​ឆ្នាំ​វិញ។

ដោយ​តាម​រយៈ​ការ​ជូនដំណឹង​ផ្លូវការ​ដល់​អតិថិជន​ក្នុង​ប្រទេស​អ៊ីស្រាអែល​បាន​ឲ្យ​ដឹង​ថា Galaxy S10, Note 10, និង Note 9 នឹង​អាច​ទទួល​ការ​ប្រើប្រាស់​ប្រព័ន្ធ Android 10 ជាមួយ One UI 2.0 នៅ​ខែ​មករា ខណៈ​សេរ៊ី​ចាស់ Galaxy S9 ពន្យារ​ដល់​ខែ​មេសា។ បញ្ជី​អាប់ដែត​មាន​ដូច​ខាង​ក្រោម៖

  • ខែ មេសា ២០២០ -- Galaxy A7 2018
  • ខែ មេសា ២០២០ -- Galaxy A9 2018
  • ខែ មេសា ២០២០ -- Galaxy S9
  • ខែ មេសា ២០២០ -- Galaxy S9+
  • ខែ មិថុនា ២០២០ -- Galaxy J6
  • ខែ កក្កដា ២០២០ -- Galaxy J6+
  • ខែ កក្កដា ២០២០ -- Galaxy J8
  • ខែ មករា ២០២០ -- Galaxy Note 9
  • ខែ កញ្ញា ២០២០ -- Galaxy Tab A 10.5
  • ខែ កក្កដា ២០២០ -- Galaxy Tab S4 10.5
  • ខែ ឧសភា ២០២០ -- Galaxy A10
  • ខែ ឧសភា ២០២០ -- Galaxy A10s
  • ខែ ឧសភា ២០២០ -- Galaxy A20
  • ខែ មិថុនា ២០២០ -- Galaxy A20s
  • ខែ មករា ២០២០ -- Galaxy A30
  • ខែ ឧសភា ២០២០ -- Galaxy A30s
  • ខែ​ មេសា ២០២០ -- Galaxy A50
  • ខែ​ មេសា ២០២០ -- Galaxy A70
  • ខែ មិនា ២០២០ -- Galaxy A80
  • ខែ មករា ២០២០ -- Galaxy S10e
  • ខែ មករា ២០២០ -- Galaxy S10
  • ខែ មករា ២០២០ -- Galaxy S10+
  • ខែ មករា ២០២០ -- Galaxy Note 10
  • ខែ មករា ២០២០ -- Galaxy Note 10+
  • ខែ សីហា ២០២០ -- Galaxy Tab A8 (2019)
  • ខែ សីហា ២០២០ -- Galaxy Tab A 10.1 (2019)
  • ខែ កក្កដា ២០២០ -- Galaxy Tab S5e
  • ខែ មេសា ២០២០ -- Galaxy Tab S6

យ៉ាងណាមិញ​នេះ​មិន​អាច​បញ្ជាក់​ច្បាស់​ថា​តើ​ទីផ្សារ​សហរដ្ឋអាមេរិក ឬ​បណ្តា​ប្រទេស​ដទៃ​ទៀត​នឹង​ទទួល​បាន​ការ​អាប់ដែត​ក្នុង​ពេល​តែ​មួយ​ឬ​លឿន​ជាង​នេះ​ឡើយ។ ដោយ​តាម​ការ​បង្ហើប​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់ OS គឺ Google ​ក៏​ធ្លាប់​ប្រាប់ថា​ក្រុមហ៊ុន​ធំៗ​មាន​ដូច​ជា ASUS, LG, Motorola, Oppo, Realme, Samsung, Sharp, Sony និង Vivo អាច​ដំឡើង​ទៅ​កាន់ Android 10 នៅ​ចុង​ឆ្នាំ​នេះ ឬ​ម្យ៉ាង​ទៀត​អាចថាប្រហែលវា​មិន​អាច​កើត​ឡើង​ក្នុង​ប្រទេស​អ៊ីស្រាអែល​មួយ​ក៏​ថា​បាន៕

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា