ហាម​មិន​ស្ដាប់ ​អូស្ត្រាលី​ចាប់​ផ្ដើម​ដាក់​​កាមេរ៉ា​ចាប់​អ្នក​បើកបរ​ប្រើ​ទូរសព្ទ​តាម​ផ្លូវ

  • 2019-11-27 07:16:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​បច្ចេកវិទ្យា​កាមេរ៉ា​កាន់​តែ​មាន​ការ​អភិវឌ្ឍ ​បង្វែរ​ទៅ​មើល​ប្រទេស​អូស្រា្តលី​ក៏​ទាញ​យក​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់​កាមេរ៉ា​ដើម្បី​ចាប់​អ្នក​បើកបរ​ល្មើស​ច្បាប់ ​មាន​ប្រើប្រាស់​ទូរសព្ទ​អំឡុង​ពេល​បើកបរ។

ចាប់​ពី​ថ្ងៃ​សៅរ៍​នេះ​ត​ទៅ​រដ្ឋាភិបាល​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ទូទាំង ៤៥ ទីតាំង​នៅ​រដ្ឋ New South Walves សម្រាប់​ដំណាក់កាល​ដំបូង។ ឆ្លើយតប​ទៅ​នឹង​ភាព​អវិជ្ជមាន ដែល​គ្រោះថ្នាក់​ចរាចរណ៍​មាន ១៨៤ ករណី​បាន​កើត​ឡើង​ដោយ​សារ​អ្នក​បើកបរ​ប្រើប្រាស់​ទូរសព្ទ នេះ​យោងតាម​របាយការណ៍​ចន្លោះ​ឆ្នាំ ២០១២ ដល់ ២០១៧ នៅ​ក្នុង​រដ្ឋ​ NSW។

ដោយ​មាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ វា​អាច​ចាប់​បាន​ទៀងទាត់​ក្នុង​អំឡុង​ពេល ២៤ ម៉ោង មិន​ថា​យប់​ឬ​ថ្ងៃ ឬ​សូម្បី​អាកាសធាតុ​មិន​សូវ​អំណោយផល​ក៏​អ្នក​ដែល​ល្មើស​មិន​អាច​គេច​ផុត​បាន​ដែរ។ ចំពោះ​តម្លៃ​ផាក​ពិន័យ​សម្រាប់​អ្នក​ល្មើស​ច្បាប់​ខាង​លើ ទាមទារ​ឲ្យ​ត្រូវ​បង់​ថវិកា ៣៤៤ ដុល្លារ៕

អានអត្ថបទ:

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម