វិធីសាស្ត្រ​ធ្វើ​ឲ្យ​ឡាន​លេខ​អូតូ​ ​ស្ទុះ​ដូច​ឡាន​លេខ​ដៃ

  • 2019-11-27 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃ​នេះ​អ្នក​ប្រើប្រាស់​រថយន្ត​ភាគ​ច្រើន​និយម​ប្រើ​រថយន្ត​ដែល​មាន​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ព្រោះ​វា​មិន​សូវ​មាន​ភាព​ស្មុគស្មាញ​ច្រើន​ ខណៈ​រថយន្ត​ដែល​ប្រើ​លេខ​ដៃ​​​​​​​​​​​​​​​​​​​​​តម្រូវ​ឲ្យ​អ្នក​ប្រើ​មាន​បទ​ពិសោធន៍​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​។​

​ប៉ុន្តែ​ដោយ​សារ​តែ​មាន​ចំណុច​ស្មុគស្មាញ​ច្រើន​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រថយន្ត​ដែល​ប្រើ​លេខ​ដៃ​មាន​សន្ទុះ​ខ្លាំង​ជាង​រថយន្ត​ដែល​មាន​លេខ​អូតូ​។​ ហើយនេះ​មិន​មែន​មាន​ន័យ​ថា​រថយន្ត​ដែល​​​​​​​​​​​​​​​​​​​​​​​​​មាន​លេខ​អូតូ​មិន​អាច​ស្ទុះ​ខ្លាំង​ដូច​រថយន្ត​ដែល​​​​​​​​​​​​​​​​​​មាន​លេខ​ដៃ​នោះ​ទេ​។ ដូច​នេះ​ខាង​ក្រោម​ជា​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​បើក​រថយន្ត​លេខ​អូតូ​ស្ទុះ​ខ្លាំង​ដូច​រថយន្ត​ដែល​មាន​ដៃ​៖​

១. ចុច​ប៊ូតុង​ O/D ​ដែល​មាន​នៅ​លើ​ចង្កឹះ​លេខ​

1

​O/D មក​ពី​ពាក្យ Over Drive ដែល​ជា​មុខងារ​​សម្រាប់​បង្កើន​កម្លាំង​សន្ទុះ​នៃ​ម៉ាស៊ីន​ឲ្យ​កើន​ទ្វេ​ដង​។

២. អូស​ចង្កឹះ​លេខ​របស់​អ្នក​ចូល​ទៅ​អក្សរ​ L ( L ជា​លេខ​ទាប​បំផុត )

ពេល​នេះ​អ្នក​កំពុង​ចាប់​ផ្ដើម​ប្រើ​មុខងារ​លេខ​ដៃ​នៅ​លើ​ប្រអប់​អូតូ​របស់​អ្នក​ហើយ។

៣. ចាប់​ផ្ដើម​បញ្ចូល​លេខ​បន្ទាប់​

3

ក្រោយ​ពី​ប្រើ​លេខ​ដំបូង​ដែល​ជា​ អក្សរ L ម៉ាស៊ីន​នឹង​តម្រូវ​ឲ្យ​អ្នក​បញ្ចូល​លេខ​បន្ទាប់​។​ ក្នុង​ជំហាន​នេះ​អ្នក​ត្រូវ​អូស​ចង្កឹះ​លេខ​របស់​អ្នក​ចូល​លេខ​ ២ លេខ៣​ និង​ចុង​ក្រោយ​អូស​ចូល​អក្សរ​ ​D ដែល​ជា​លេខ​ចុង​ក្រោយ​នៃ​ប្រអប់​លេខ​របស់​អ្នក​។​

គូស​បញ្ជាក់​ផង​ដែរ​រថយន្ត​ដែល​មាន​ម៉ូដែល​ខ្ពស់​គឺ​ពួក​វា​មាន​បំពាក់​រួច​ជា​ស្រេច​នូវ​ប្រអប់​លេខ​ប្រភេទ​ Tiptronic ដែល​អាច​ប្រើ​ជា​លក្ខណៈ​អូតូ​និង​លេខ​ដៃ​បាន​តែ​ម្ដង​៕

4

ប្រអប់លេខប្រភេទ Tiptronic

 

ចង់​ដឹង​ជាក់​​ច្បាស់​ពី​វិធីសាស្ត្រ​ខាង​លើ​អាច​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

ចុចអាន៖

ប្រភព៖ YouTube   ប្រែសម្រួល៖ រដ្ឋ

អត្ថបទពេញនិយម