ក្រុម PL មាន​ស្ថានភាព​យ៉ាង​ម៉េច​ហើយ នៅ​ក្នុង Europa Leauge?

  • 2019-11-28 12:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ព្រឹត្តិការណ៍ UEFA Europa League ក្នុង​រដូវកាល​ ២០១៩/២០ នេះ មាន​ក្រុម​លីគ​កំពូល​អង់គ្លេស​ចំនួន ៣ ដែល​មាន​ដូច​ជា Manchester United ក្លឹប Arsenal និង​ក្លឹប Wolverhampton Wanderers។ ឆ្លង​កាត់​ ៤ប្រកួត​មក​នេះ ក្លឹប​ទាំង ៣​នេះ ហាក់​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឆ្លង​ទៅ​កាន់​វគ្គ​បន្ទាប់។

  • Manchester United៖ ស្ថិត​នៅ​ពូល L ហើយ​កំពុង​ឈរ​កំពូល​តារាង​ ដោយ​មាន​ ១០​ពិន្ទុ​ក្នុង​ដៃ ខណៈ​លេខ ២ ក្លឹប​ហុល្លង់​ AZ Alkmaar មាន ៨ពិន្ទុ និង​លេខ ៣ FK Partizan មាន ៤ពិន្ទុ ហើយ​លេខ ៤ Astana មាន ០ពិន្ទុ។ តាម​ពិត​ទៅ ក្លឹប​បិសាច​ក្រហម​ធានា​បាន​កៅអី ទៅ​លេង​នៅ​វគ្គ ៣២​ក្រុម​នៃ UEFA Europea League ទៅ​ហើយ ទោះ​ចាញ់​ Astana យប់​នេះ​ក៏​ដោយ។

  • Arsenal៖ ស្ថិត​នៅ​កំពូល​តារាង​ពូល F និង​មាន ១០​ពិន្ទុ​ក្នុង​ដៃ Arsenal នឹង​ត្រូវ​ឡើង​វគ្គ​បន្ទាប់​ដោយ​ស្វ័យប្រវត្តិ ប្រសិន​បើ​មិន​ចាញ់​ក្លឹប​ Eintratch Frankfurt ក្នុង​យប់​នេះ។

  • Wolves៖ ក្លឹប​អង់គ្លេស​មួយ​នេះ ឈរ​លេខ ២ នៃ​ពូល K ដោយ​មាន ៩ពិន្ទុ​ក្នុង​ដៃ ខណៈ​ក្លឹប​ SC Braga ឈរ​កំពូល​តារាង​មាន ១០​ពិន្ទុ។ ក្លឹប​នេះ​ត្រូវ​ការ​ឈ្នះ​ Braga ដាច់​ខាត​នៅ​ក្នុង​យប់​នេះ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ទាប់៕

អត្ថបទ៖ ហ៊ីម រស្មី