ទៅ​លេង​រតនៈគីរី ជាមួយ ទេព រិនដារ៉ូ និង វិសាល ឥឡូវ​តោះ! មាន​អ្វី​ប្លែក​ទេ?

  • 2019-12-02 07:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើ​វគ្គ​ថ្មី​នេះ​មាន​អ្វី​អស្ចារ្យ ហើយ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ដែរ​ទេ? ពី​មួយ​វគ្គ ទៅ​មួយ​វគ្គ រីករាយ​ប្លែក​អារម្មណ៍​ជានិច្ច នៅ​ក្នុង​កម្មវិធី “បងធំ ប្អូនប្រុស” ដែល​ជា​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍​ថ្មី មិន​ធ្លាប់​មាន​ពី​មុន ជាមួយ​តារា​ភាពយន្ត​ដ៏​ល្បី​លោក ទេព រិនដារ៉ូ និង​តារា​ល្បី​វ័យ​ក្មេង​ក្នុង​បណ្តាញ​សង្គម​លោក ហេង វិសាល។

ដំណើរ​ផ្សង​ព្រេង​វគ្គ​ថ្មី​នេះ រឹតតែ​វិសេស​វិសាល អារម្មណ៍​ស្រស់ស្រាយ​ជាមួយ​ទេសសភាព​ព្រៃ​ភ្នំ​ដ៏ស្រស់ត្រកាល​ក្នុង​ទឹក​ដី​ខេត្ត​រតនគិរី។ បង រិនដារ៉ូ និង​វិសាល ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ក្នុង​ឆាក​ជីវិត ដោយ​ការ​ធ្វើ​ដំណើរ​ទៅ​លេង​បឹង​យក្ស​លោម​ និង​ភូមិ​ភ្នំ​នៅ​ក្នុង​ខេត្ត​នេះ ដើម្បី​យល់​ដឹង​ពី​ការ​រស់​នៅ ទំនៀមទំលាប់ វប្បធម៌ អាហារ និង​រៀន​ពី​ភាសា​របស់​បង​ប្អូន​ជនជាតិ​ដើម​ភាគតិច (ទំពួន)។

ចំណែកលោក ដារ៉ូ ភ័យមិនស្ទើរ នៅ​ពេល​ក្រុម​ការងារ​តម្រូវ​ឲ្យ​លោក​បង្ហោះ​កាមេរ៉ា​ដ្រូន ថត​យក​ទិដ្ឋភាព​នៅ​ទីនោះ ដោយ​ការ​ធ្វើ​បែប​នេះ​ជា​លើក​ដំបូង​របស់លោក។ តារា​ទាំងពីរ​នេះ​បាន​ស្គាល់​ពី​រសជាតិ​ជីវិត​ងូតទឹក​ឲ្យ​សត្វ​ដំរី​នៅ​កន្លែង​ទឹក​ធ្លាក់​ផង​ដែរ។

គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​នៅ​រតនគិរី ដែល​ជា​ខេត្តទី 7 សម្រាប់​ដំណើរ​បេសកកម្ម​របស់​បង​ប្អូន​ទាំងពីរ ដើម្បី​ស្គាល់​ពី​ជីវិត​ពិត ធ្វើ​អ្វី​ថ្មីៗ​មិន​ធ្លាប់​ធ្វើ​ពី​មុន ហើយ​គ្រប់​វគ្គ​នីមួយៗបង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​សកម្មភាព​ដ៏​រស់រវើក របស់​តារា​ទាំងពីរ​ដួង​នេះ ដោយ​ជួប​នឹង​ស្ថានភាព​តក់ស្លុត និង​រំភើប។​ ម្នាក់​ៗនឹង​បង្ហាញ​ពី​ការ​បើក​ចិត្ត​ទទួល​យក​បទ​ពិសោធន៍​ថ្មីៗ និង​ការ​បង្កើត​ចំណង​មិត្តភាព​ល្អ​នឹង​គ្នា។   

ប្រិយមិត្ត​ក៏​អាច​ជួបជាមួយ ទេព រិនដារ៉ូ និងហេង វិសាល និង​ក្នុង​កម្មវិធី “បងធំ ប្អូនប្រុស” ដែល​នឹង​ធ្វើការ​ចាក់​ផ្សាយ​តាម​រយៈ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ 5 នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ ចាប់​ពី​ម៉ោង 8:00 យប់ ដល់ 8:30 នាទី យប់​បាន​ដែរ។   តោះ...ឥឡូវ​ទស្សនា​នៅ​ទី​នេះ​មុន​សិន!