អត់លេងម៉េចស្ទាវ? កំពុងពេញនិយមពីតារាល្បីៗ ថតវីដេអូលេងៗ ក៏បានរង្វាន់

  • 2019-12-04 02:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាល្បីៗជាច្រើនរួមមាន ទេព បូព្រឹក្ស ឌីជេ អាឡិច សៀវភីង និង OMG កំពុងប្រកាសប្រមូល Fan ឲ្យចូលរួមលេង Challenge មួយដើម្បីយករង្វាន់ iPhoneXS Max កាស AirPod និងភេសជ្ជៈបង្កើនថាមពលជាច្រើន ពី COCA-COLA ENERGY ។

លក្ខខណ្ឌក្នុងការប្រកួតនោះគឺងាយៗ ប្រិយមិត្តគ្រាន់តែបញ្ចេញក្បាច់រាំតាមចង្វាក់ភ្លេងឲ្យអស់ពីសមត្ថភាព រួចផ្ញើវីដេអូនោះជាមួយនឹងភ្លេងរបស់ COCA-COLA ENERGY (កូកា-កូឡា អេនណឺជី)។ បន្ទាប់មកចូលទៅក្នុងគេហទំព័រហ្វេសបុករបស់ COCA-COCA ហើយផុសក្នុង Comment នៅខាងក្រោមវីដេអូ។

ទោះបីមិនចេះរាំក៏មិនអីដែរ លោកអ្នកអាចមើលវីដេអូនៅខាងលើនេះ ដើម្បីទុកជាគំរូក៏បាន។ ជាមួយលក្ខខណ្ឌងាយៗទាំងនេះ អ្នកនឹងមានឱកាសឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ដូចជា ៖ iPhoneXS Max ចំនួន ១រង្វាន់ កាស AirPod ចំនួន ២ រង្វាន់ និងរង្វាន់ភេសជ្ជៈបង្កើនថាមពល កូកា-កូឡា អេនណឺជី ជាច្រើនទៀត។

ដូច្នេះកុំខកខានអី រង្វាន់ទាំងនោះកំពុងរង់ចាំលោកអ្នកហើយ។ មែនទែនទៅថ្ងៃប្រកួតគឺចាប់តាំងពីថ្ងៃទី ២២ ខែវិច្ឆិកា មកម្ល៉េះតែក៏មិនទាន់យឺតពេលដែរព្រោះថាការប្រកួតនឹងបិទវិញនៅថ្ងៃទី ៣០ ខែធ្នូ ២០១៩ ឯណោះ។ តួយ៉ាងចំពោះវីដេអូ ដែលទទួលបាន Reaction “Wow” ច្រើនជាងគេនឹងទទួលបានជ័យជម្នះ តែកុំភ្លេចដាក់ Hastage #CoCa-Cola Energy ផង។

ចំពោះលក្ខខណ្ឌខាងផ្សេងៗសូមចូលទៅកាន់ ៖ កម្មវិធីផ្សព្វផ្សាយពិសេស

សូមប្រើប្រាស់បទភ្លេងខាងក្រោមដើម្បីរាំ និងថតវីដេអូរបស់អ្នកផុសក្នុង Comment ខាងក្រោមនេះ។

តំភ្ជាប់សម្រាប់បទភ្លេង៖ https://bit.ly/2QPpnGL

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី