ជម្លោះរបស់តារា YouTube ក្លាយជារឿងល្បីជាងគេប្រចាំឆ្នាំ ២០១៩

  • 2019-12-06 06:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដែល​ពេញ​និយម (វា​ខុស​ពី​វីដេអូ​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ) ​បំផុត​ប្រចាំ​ឆ្នាំ ២០១៩ នេះ​រាង​ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ​បន្តិច។ តំណែង​លេខ​មួយ​គឺ​ជា​វីដេអូ​​​ប្រវែង​ជាង​​​​ ៤០ នាទី​របស់​ James Charles ជា​តារា​ YouTube ខាង​ផ្នែក​សម្ផស្ស​ ដែល​វីដេអូ​គឺ​ជា​ការ​ឆ្លើយ​តប​នឹង​រឿង​ចម្រូងចម្រាស​ដ៏​ធំ​ប្រចាំ​ឆ្នាំ។

រឿង​រ៉ាវ​ចម្រូង​ចម្រាស​ទាក់ទង​នឹង​វីដេអូ​លេខ​ ១ គឺ​កើន​មាន​កាល​ពី​អំឡុង​ដើម​ខែ​ឧសភា ដែល​ចាប់​​ផ្ដើម​ពី​តារា YouTube ផ្នែក​សម្ផស្ស​ម្នាក់​ទៀត​ឈ្មោះ Tati Westbrook ​​បញ្ចេញ​វីដេអូ​មួយ​ដែល​មាន​រយៈពេល​ដល់ ៤៣ នាទី ​មាន​ចំណង​ជើង​ "Bye Sister” និយាយ​អំពី​​អត្តចរិត​ និង​ទង្វើ​មិន​ល្អដូចជាក្បត់មិត្តភ័ក្ដិ​របស់​ James រហូត​ធ្វើ​ឲ្យ​នាង​សម្រេច​កាត់​​ផ្ដាច់​ទំនាក់ទំនង​ជា​មួយ James។

​ក្រោយ​ពី Tati បញ្ចេញ​វីដេអូ​នេះ James ក៏​បាន​បង្ហោះ​វីដេអូ​ឆ្លើយ​តប​​ភ្លាមៗ ​ដើម្បី​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ ប៉ុន្តែ​ទទួល​បាន​ការ​រិះគន់​ច្រើន​សន្លឹក​ និង​បាន​ធ្វើ​ឲ្យ​ចំនួន Subscriber របស់​ខ្លួន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ផង​ដែរ។

James Charles បាន​បញ្ចេញ​វីដេអូ​ឆ្លើយ​តប​មួយ​ទៀត​ជា​លើក​ចុង​ក្រោយ​ ​មាន​ឈ្មោះ​ថា​ “No More Lies” ដែល​វា​បាន​ក្លាយ​ជា​វីដេអូ​ពេញ​និយម​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១៩​ នេះ​តែ​ម្ដង។

វីដេអូ​ផ្សេង​ទៀត​ដែល​ជាប់​ជា​វីដេអូ​ពេញ​និយម​ទាំង ១០ លើ YouTube មាន ៖

២. Hot Ones — “Gordon Ramsay Savagely Critiques Spicy Wings”

៣. Shane Dawson — “Investigating Conspiracies with Shane Dawson”

៤. MrBeast — “I Bought Everything In A Store - Challenge”

៥. Gillette — “We Believe: The Best Men Can Be | Gillette (Short Film)”

៦. DAZN USA — “HIGHLIGHTS | Anthony Joshua vs. Andy Ruiz Jr.” (មិនអាច​ទស្សនាបាននៅកម្ពុជា)

៧. Jeffree Star — “Kylie Skin Review with Shane Dawson”

៨. Breakfast Club Power 105.1 FM — “Soulja Boy Drags Tyga, Drake, Kanye West & Reclaims The Best Comeback Of 2018”

៩. Saturday Night Live — “R. Kelly Interview Cold Open - SNL” (មិនអាច​ទស្សនាបាននៅកម្ពុជា)

១០. TheOdd1sOut — “The Spiders and the Bees”

ចុចអាន ៖ YouTube សង្ឃឹមខុស ចេញវីដេអូថ្មីមានអ្នកមិនចូលចិត្តច្រើនសន្ធឹក

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម