មកមើលរបៀបឆែកស្លាកលេខពិសេស អាចដាក់ឈ្មោះខ្លួនឯងស្រលាញ់បាន

  • 2020-01-08 03:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ​២០២០ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបើកដំណើរការ​ជាផ្លូវការ នូវការ​លក់​លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត។

ការបើកឱ្យដំណើរការជាផ្លូវការ នៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសជូនប្រជាពលរដ្ឋ ដែលចង់បានលេខចុះបញ្ជីមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលបង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនជាតិ និងដើម្បីឲ្យម្ចាស់រថយន្ត អាចរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្តថ្មីរបស់ខ្លួនក្រោយៗទៀត។

លោកអ្នកអាចធ្វើការស្វែងរកស្លាកលេខពិសេស ដែលខ្លួនឯងស្រលាញ់ពេញចិត្តបាន ដូចជា ដាក់ឈ្មោះខ្លួនឯង ឬអក្សរសម្គាល់អ្វីមួយផ្សេងជាដើម ប៉ុន្តែមិនឲ្យលើសពី ៨ខ្ទង់ឡើយ។

ដើម្បីស្វែងរកស្លាកលេខពិសេស លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់ក្រសួងសាធារណការ និង​ដឹកជញ្ជូន https://vehicle.mpwt.gov.kh/#/

បន្ទាប់មក វាយឈ្មោះស្លាកលេខដែលអ្នកចង់បាន នៅត្រង់កន្លែង "ស្វែងរកលេខ...” រួចចុចសញ្ញាស្វែងរក (កែវយឹត) នោះតម្លៃនៃស្លាកលេខនឹងបង្ហាញមក។

គួរឲ្យដឹងថា តម្លៃនៃស្លាកលេខពិសេស ត្រូវបាន​គណនា​ដោយ​ស្វ័យប្រវត្តិ​ពី​ក្នុង​ប្រព័ន្ធ។ ក្នុង​ករណី​ពាក្យ​ដែល​នៅក្នុងស្លាកលេខ មិនមាន​ភាព​សមរម្យ ឬ​បង្ក​ការប៉ះពាល់ណាមួយ គឺ​សាធារណជន​អាច​ផ្តល់មតិយោបល់ ទៅកាន់ក្រសួង​ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការកែតម្រូវ៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម