ទីបំផុត អ្នកប្រើ OPPO ColorOS 7 អាចបញ្ចូន រូបភាពវីដេអូ ឯកសារ ទៅស្មាតហ្វូនដទៃយ៉ាងរហ័សបំផុត ដោយមិនចាំបាច់មាន Internet

  • 2020-01-08 04:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូន​ឈាន​មុខ​លំ​ដាប់​ពិភពលោក​ OPPO បាន​ពញ្ញាក់​​អារម្មណ៍ អ្នកគាំទ្រ និង អតិ​ថិ​ជន​របស់ខ្លួន តាម​រយៈ​មុខងារ “Peer-to-Peer Transmission Alliance” ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ OPPO ColorOS 7 (Android 10) អាច​ប​ញ្ចូ​ន​រូបភាព វីដេអូ និង ឯកសារ ទៅកាន់​ស្មា​ត​ហ្វូន Android 10 ម៉ាក​ដទៃ​ទៀត បាន​យ៉ាង​ងាយស្រួល រ​ហ័​សទាន់ចិត្ត​បំ​ផុត (Just one click) មិនចាំបាច់​ត្រូវការ Internet។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​លើ​គេហ​ទំ​ព័រ​ផ្លូវការ​របស់ OPPO សកល​។

​បើ​ទោះបីជា​បច្ចេកវិទ្យា 5G បាន​ជ​ម្រុញ​ឲ្យ​ដំ​ណើ​រការ​ប្រ​ព័​ន្ធ Internet លឿន​រ​ហ័​ស និង​អស្ចារ្យ​បំផុត​សម្រាប់យុ​គស​ម័​យ​ទំ​នាក់​ទំ​នង​ឆ្លាត​វៃ​នេះ យ៉ាងណាក៏ដោយ ក៏​ការផ្ញើ ឬ​ប​ញ្ចូ​ន​រូបភាព វីដេអូ និង ឯកសារ​ផ្សេងៗ តាម​រយៈ​ស្មា​ត​ហ្វូន​ម៉ាក​ដទៃ នៅតែ​ជា​ក្តីកង្វល់​របស់​អ្នកប្រើប្រាស់​។ ​ហេតុនេះ ទើប ក្រុមហ៊ុន OPPO បំពាក់​នូវ​មុខងារ “Peer-to-Peer Transmission Alliance” លើ OPPO ColorOS 7 ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​របស់​ខ្លួន​ក្នុង​ការចែក​រំលែក រូបភាព វីដេអូ ឬ ឯកសារ​សំខាន់ៗ ទៅកាន់​ក្រុមគ្រួសារ​មិត្តភក្តិ និង​មនុស្ស​ជា​ទីស្រឡាញ់​ដែល​កំពុង​កាន់​ប្រើ​ស្មា​ត​ហ្វូ​ន Android 10 ម៉ាក​ដទៃ​ទៀត​។

មុខងារ “Peer-to-Peer Transmission Alliance (Wi-Fi P2P)” គឺជា WiFi Direct សម្រាប់​ការ​ប​ញ្ចូ​ន រូបភាព​វីដេអូ​ឯកសារ​ពី​ស្មា​ត​ហ្វូន OPPO ទៅកាន់​ស្មា​ត​ហ្វូន Android ដទៃ លឿន​ការ​បាញ់​ប្លូធូ និង រ​ហ័​សទាន់ចិត្ត (one click only) ដោយ​មិន​ចាំ​បាច់​ភ្ជាប់ WiFi ឬ Internet គឺ ទំហំ 20MB ចំណាយ​ត្រឹមតែ​មួយ​វិនាទី​ប៉ុ​ណ្ណោះ​។

​លោក Andy Wu អនុប្រធាន​ក្រុមហ៊ុន OPPO និង​ជា​នាយក​ផ្នែក​ពាណិជ្ជកម្ម​វិស្វកម្ម Software បាន​ឲ្យ​ដឹងថា នេះ​គឺជា​លើកទីមួយ​ហើយ​ដែល OPPO បាន​បើក​កិច្ចសហការ​រួមគ្នា​ជាមួយនឹង​ស្មា​ត​ហ្វូន Android ម៉ាក​ដទៃ​ទៀត ដើម្បី​ផ្តល់​នូ​វ​បទពិសោធន៍​ថ្មីស្រឡាង ក៏ដូចជា​ភាព​ងាយ​ស្រួល​ដល់​អ្នកប្រើប្រាស់​ស្មា​ស្មា​ត​ហ្វូន Android រាប់​លាន​នាក់​ជុំវិញ​ពិភពលោក ក្នុង​ការចែក​រំលែក រូបភាព វីដេអូ ឯកសារ ឲ្យ​គ្នា​ទៅវិ​ញ​ទៅមក​។ OPPO នឹង​បន្ត​បើក​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន​ស្មា​ត​ហ្វូន Android ដទៃ​ទៀត​ផងដែរ ដើម្បី​រួមគ្នា​ផ្តល់​ភាពងាយស្រួល​ដល់​អតិ​ថិ​ជន និង អ្នកគាំទ្រ​។

​សូម​រំលឹកថា កន្លង​មក​អតិ​ថិ​ជន OPPO អាច​ចែក​រំលែក​រូបភាព វីដេអូ និង ឯកសារ​ទៅកាន់​ស្មា​ត​ហ្វូន OPPO ដូចគ្នា​តាម​រយៈ​មុខងារ OPPO Share ហើយ​ប្រសិនបើ​ចង់​ចែក​រំលែក​ទៅ​ស្មា​ត​ហ្វូ​ន​ម៉ាក​ដទៃ​គឺ​ត្រូវតែ​បាញ់​ប្លូ​ធូ និង ភ្ជាប់ Internet​។

​យ៉ាងណា​មិញ​មុខងា​រថ្មី “Peer-to-Peer Transmission Alliance (Wi-Fi P2P)” លើ OPPO ColorOS 7 នឹង​ផ្តល់​ភាពងាយស្រួល​បំផុត​សម្រាប់​អ្នកប្រើប្រាស់​។ ឥឡូវ​នេះ​ស្មាត​ហ្វូ​ន Reno 2, Reno 10X Zoom, F11 Pro, F11 Pro Marvel's Avengers Limited Edition and F11 អាច​ប្រតិបត្តិការ​ជាមួយនឹង ColorOS 7 នៅក្នុង​ប្រទេស​ចិន ប៉ុន្តែ​យើង​កំពុង​រង់ចាំ​អ៊ុត​មើល​ថា តើ​ពេលណា​ទើប OPPO ដាក់ ColorOS 7 ឲ្យ​អតិថិជន​អាច​អាប់​ដេ​ត​ផងដែរ​៕​ ​​