ភ្ញាក់ផ្អើល! ចម្លាក់​ថ្ម​អាយុ​កាល​៧០០ឆ្នាំ មាន​មុខ​មាត់​ដូចប្រធានាធិបតីអាមេរិកបេះ​បិទ

  • 2020-01-14 02:41:54
  • ចំនួនមតិ 14 | ចំនួនចែករំលែក 276

ចន្លោះមិនឃើញ


នា​ពេល​កន្លង​ទៅ​នេះ គេ​បាន​ប្រទះ​ឃើញ រូប​ចម្លាក់​ក្បាល​មនុស្ស​ថ្ម អាយុ​កាល​៧០០​ឆ្នាំ​មួយ មាន​មុខ​មាត់ និង​សក់ ដូច​គ្នា​បេះបិទ​ទៅ​នឹង ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូណាល់ ត្រាំ។

ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូណាល់ ត្រាំ
រូប​ចម្លាក់​ថ្ម ដែល​មាន​មុខ​មាត់ ដូច​គ្នា​ទៅ​នឹង លោក ត្រាំ

រូប​ចម្លាក់​ថ្ម​នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​ឯ​ព្រះវិហារ Southwell Minster Cathedral ស្ថិត​ក្នុង​តំបន់ Nottinghamshire ប្រទេស​អង់គ្លេស។

ព្រះវិហារ Southwell Minster Cathedral

បើ​យោង​តាម​សារព័ត៌មាន Nottingham Post របស់​អង់គ្លេស បាន​ពន្យល់​ឲ្យ​ដឹង​ថា រូប​ចម្លាក់​ថ្ម​បែប​នេះ ជាទូទៅ ត្រូវ​បាន​គេ​រចនា​ឡើង ដើម្បី​ព្រួស​ទឹក​ភ្លៀង ចេញ​ពី​ដំបូល។ ទោះ​បី​ជា​យ៉ាង​ណា ប្រភព​ព័ត៌មាន​មិន​បាន​បញ្ជាក់​ទេ​ថា វា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អ្វី​ឲ្យ​ប្រាកដ។

គួរ​បញ្ជាក់​ថា រូប​ចម្លាក់​ខាងលើ​នេះ ត្រូវ​បាន​អ្នកនិពន្ធ និង​ផ្សព្វផ្សាយ​ម្នាក់ មាន​ឈ្មោះ​ថា Samira Ahmed ប្រទះ​ឃើញ និង​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter តាំង​ពី​ខែ​សីហា ឆ្នាំ២០១៦ ពោល​គឺ​តាំង​ពី​លោក ត្រាំ មិន​ទាន់​ក្លាយ​ជា​ប្រធានាធិបតី មក​ម្ល៉េះ ប៉ុន្តែ​ទើប​តែ​មាន​ការ​ភ្ញាក់ផ្អើល​សាជាថ្មី​ម្ដង​ទៀត ក្រោយ​ពេល​ប្រធានាធិបតី​ថ្មី​រូប​នេះ​ឡើង​កាន់​តំណែង៕

ប្រភព៖ indy100   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី