Selena Gomez បច្ចុប្បន្ន ត្រូវបានគេយកទៅប្រៀបនឹង ១០ឆ្នាំមុន

  • 2020-01-15 07:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Selena Gomez បាន​វិល​ត្រឡប់​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី​របស់​អាមេរិក​ "Tonight Show Starring Jimmy Fallon" សា​ជា​ថ្មី ដើម្បី​ផ្សព្វផ្សាយ​អំពី​អាល់ប៊ុម​ចម្រៀង​ "Rare” របស់​ខ្លួន។ ក្រៅ​ពី​អាល់ប៊ុម​ដ៏​ល្អ​ តារា​ស្រី​រូប​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ភ្លឹក​នឹង​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង។

ដោយ​មាន​ស្លៀក​​រ៉ូប​​ខ្លី​ពណ៌​ផ្កាឈូក ផាត់​មុខ​​បែប​ស្រាលៗ និង​ការ​លេង​ម៉ូដ​សក់​​បែប​​​ចាស់​ទុំ ធ្វើ​ឲ្យ​គ្រប់​គ្នា​លង់​នឹង​ Selena ដក​ចិត្ត​មិន​រួច។ ប៉ុន្តែ​អ្វី​ដែល​គេ​ភ្ញាក់ផ្អើល​នោះ​គឺ​នៅ​ពេល​ប្រៀប​ធៀប​រូប​ភាព​បច្ចុប្បន្ន ទៅ​នឹង​ពេល​ដែល Selena ចូល​រួម​កម្មវិធី​កាល​ពី ១០ ឆ្នាំ​មុន ដោយ​តារា​វ័យ ២៧ ឆ្នាំ​រូប​នេះ នៅ​តែ​​អាច​រក្សា​សម្រស់​ឲ្យ​ស្រស់​ស្អាត គ្រាន់​តែ​ចាស់​ទុំ​ជាង​មុន ដោយ​សារ​ការ​លេង​ខ្លួន​បែប​ចាស់​ទុំ។ ទស្សនា​រូបភាព​ដូច​ខាង​ក្រោម ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ សុខហេង