ហេងហើយ Liverpool! យប់មិញ Rashford របួសអាចអវត្តមានប្រកួតថ្ងៃអាទិត្យ
- 2020-01-16 03:26:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេងហើយ Liverpool! យប់មិញ Rashford របួសអាចអវត្តមានប្រកួតថ្ងៃអាទិត្យ
ចន្លោះមិនឃើញ
Marcus Rashford កំពុងស្រពិចស្រពិលសម្រាប់ការប្រកួត Premier League ទល់នឹង Liverpool ចុងសប្ដាហ៍នេះក្រោយមានរបួសកាលពីយប់មិញ។
ខ្សែប្រយុទ្ធវ័យ២២ឆ្នាំត្រូវបានប្ដូរចេញត្រឹមនាទី៨០ ដោយសាររបួសខ្នងក្នុងការប្រកួត FA Cup ទល់នឹង Wolves ដែល Manchester United បានយកឈ្នះ ១ទល់នឹង០។ យ៉ាងណាអ្នកចាត់ការ Solskjaer មិនបានបដិសេធថា Rashford នឹងអវត្តមាន១០០%នោះទេ។
បុរសសញ្ជាតិន័រវែសបាននិយាយថា៖ “Rashford ពេលនេះមិនអាចរត់បានឡើយ។ យើងត្រូវការពេលដើម្បីធ្វើតេស្តនៅប៉ុន្មានថ្ងៃទៀតទើបដឹងថារូបគេអាចលេងបានឬអត់។ កីឡាករសញ្ជាតិអង់គ្លេសរកបាន២២គ្រាប់រដូវកាលនេះទាំងនៅក្លឹប និងជម្រើសជាតិ"៕