ភ្ញាក់ផ្អើលពេលឃើញចំនួនទូរសព្ទ Huawei លក់បានឆ្នាំមុន

  • 2020-01-17 01:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei ជួប​ឧបសគ្គ​ដ៏​ធំ​មួយ​ក្នុង​ឆ្នាំ ២០១៩ ដោយ​​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋអាមេរិក​ ដែល​ធ្វើ​ឲ្យ Huawei មិន​អាច​រក​ស៊ី​ជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ធំៗ​ដូច​ជា Google បាន​នោះ​ឡើយ។

ទោះ​​​ជួប​បញ្ហា​ក្ដី ក្រុមហ៊ុន​នៅ​តែ​អាច​បង្កើន​ចំនួន​លក់​នៅ​​ជុំវិញ​ពិភពលោក ហើយ​នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន​អាច​បញ្ចេញ​លក់​ស្មាតហ្វូន​បាន​ ២៤០​ លាន​គ្រឿង ជា​មួយ​ស្មាតហ្វូន​ត្រកូល​ P និង Mate កើន​ឡើង​ចំនួន​​លក់ ៥០% ធៀប​នឹង​ឆ្នាំ​មុន។

Xu Zhijun ដែល​បច្ចុប្បន្ន​ជា​ប្រធាន​នៃ Huawei Technologies បាន​បង្ហាញ​ឲ្យ​ដឹង​​ថា​ក្រុមហ៊ុន​​រំពឹង​ថា​រក​ចំណូល​បាន​ប្រមាណ​ជាង ១២៣ ពាន់​លាន​ដុល្លារ ​ពី​ការ​លក់​ប្រចាំ​ឆ្នាំ ២០១៩ ដែល​កើន​ឡើង ១៨% ធៀប​នឹង​ឆ្នាំ​មុន។

ប្រធាន​ក្រុមហ៊ុន​បាន​​បង្ហាញ​អំពី​គោលដៅ​ឆ្នាំ ២០២០ របស់​ Huawei គឺ​​អភិវឌ្ឍន៍​នូវ​ Huawei Mobile Services ឲ្យ​កាន់​តែ​សម្បូរ​បែប ដើម្បី​អាច​ជំនួស​ Google បាន​ ហេតុ​នេះ​មិន​ចាំ​បាច់​ពឹង​ផ្អែក​លើ​ដៃ​គូ​ក្រៅ​ប្រទេស​​នោះ​ទេ។

ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​អំពី​ចំនួន​លក់​ Huawei Watch GT2 ដែល​លក់​បាន​ជាង​ ២ លាន​គ្រឿង​​ក្នុង​រយៈពេល​​ត្រឹម​ ៣ ខែ​​ក្រោយ​ចេញ​លក់, លក់​កាស​ Huawei FreeBuds 3 បាន​​ជាង ១ លាន​គ្រឿង​ក្នុង​ពេល​ត្រឹម​ ១ ខែ​ និង​កម្មវិធី​ Health ដែល​បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ប្រាស់​ប្រចាំ​ខែ ៤០០ លាន​នាក់៕​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង