ច្បាស់ហើយ! ប្រព័ន្ធ​កាមេរ៉ាលើត្រកូល Galaxy S20 ខុសគ្នាទាំងអស់

  • 2020-01-17 02:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ice Universe ដែល​ជា​អ្នក​ចែក​ចាយ​ដំណឹង​លេច​ធ្លាយ​ដ៏​ល្បី​នោះ បាន​បង្ហាញ​ឲ្យ​ដឹង​អំពី​លក្ខណៈ​សម្បត្តិ​នៃ​កាមេរ៉ា​ដែល​មាន​នៅ​លើ​ត្រកូល Galaxy S20 ដោយ​ឃើញ​ថា​មាន​លក្ខណៈ​ខុស​គ្នា​ទាំង ៣ និង​មាន​ការ​ប្រើ​ប្រាស់​បញ្ចូល​គ្នា​នូវ​ Sensor របស់ SONY និង​ Samsung។

#Galaxy S20 Ultra

  • កាមេរ៉ាមេ ៖ កម្រិត ១០៨MP ជា​​ Sensor S5KHM1

  • កាមេរ៉ា Zoom ៖ កម្រិត ៤៨MP ជា​ Sensor IMX586

  • កាមេរ៉ា Ultrawide ៖ កម្រិត ៤៤MP ជា Sensor S5KGH1

  • កាមេរ៉ា​វាស់​ជម្រៅ ៖ ជា​ Sensor IMX518

  • កាមេរ៉ា Selfie ៖ កម្រិត ១០MP ជា​ Sensor IMX375

#Galaxy S20+

  • កាមេរ៉ាមេ ៖ កម្រិត ១២MP ជា​​ Sensor IMX555

  • កាមេរ៉ា Zoom ៖ កម្រិត ៦៤MP ជា​ Sensor S5KGW

  • កាមេរ៉ា Ultrawide ៖ កម្រិត ១២MP ជា Sensor S5K2LA

  • កាមេរ៉ា​វាស់​ជម្រៅ ៖ ជា​ Sensor IMX516

  • កាមេរ៉ា Selfie ៖ កម្រិត ១០MP ជា​ Sensor IMX375

#Galaxy S20

  • កាមេរ៉ាមេ ៖ កម្រិត ១២MP ជា​​ Sensor IMX555

  • កាមេរ៉ា Zoom ៖ កម្រិត ៦៤MP ជា​ Sensor S5KGW

  • កាមេរ៉ា Ultrawide ៖ កម្រិត ១២MP ជា Sensor S5K2LA

  • កាមេរ៉ា​វាស់​ជម្រៅ ៖ មិន​មាន​

  • កាមេរ៉ា Selfie ៖ កម្រិត ១០MP ជា​ Sensor IMX375

ចំណុច​ដូច​គ្នា​នៃ​ប្រព័ន្ធ​កាមេរ៉ា​ Galaxy S20 ទាំង​បី​ប្រភេទ​គឺ​ការ​ប្រើ​ប្រាស់ Sensor Sony IMX374 សម្រាប់​កាមេរ៉ា Selfie ដែល​មាន​កម្រិត​ ១០MP ជា​មួយ​នឹង Dual Pixel AF។ Sensor នេះ​គឺ​មាន​ប្រើ​លើ S10 និង Note10 ដែរ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម