តំបន់២នៅកម្ពុជា ចុះត្រជាក់​ដល់ ១៨អង្សារ

  • 2020-01-28 01:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ជូនដំណឹងថា ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០២០ សម្ពាធទាបខ្សោយ​លើផ្ទៃដី​គ្របដណ្តប់​លើ​កម្ពុជា។ ស្ថានភាព​បែបនេះ ធ្វើឱ្យ៖

១. តំបន់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន៖

-សីតុណ្ហភាព​អប្បបរមា មានពី ១៨-២១ អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ២៨-៣០ អង្សារសេ។

២. តំបន់​វាលទំនាប​កណ្តាល

-សីតុណ្ហភាព​អប្បបរមា មានពី ២២-២៥ អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ៣១-៣៣ អង្សារសេ។

នៅថ្ងៃទី២៩-៣១ ខែមករា៖ ផ្នែកខ្លះ នៃ​តំបន់វាលទំនាប​ភាគខាងក្រោម នឹង​អាចមានភ្លៀង​ធ្លាក់​ក្នុងកម្រិត​ខ្សោយ។

៣. តំបន់​មាត់សមុទ្រ៖

-សីតុណ្ហភាព​អប្បបរមា មានពី ២៤-២៦ អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ៣០-៣២ អង្សារសេ។

នៅថ្ងៃទី​២៨-៣១ ខែមករា៖ ផ្នែកមួយ​ចំនួន​នៃបណ្តា​ខេត្ត​នៅមាត់សមុទ្រ នឹង​អាច​មានភ្លៀង​ក្នុងកម្រិត​ខ្សោយទៅមធ្យម៕

អត្ថបទ៖ សំភី