អ្នក​ជិះ​យន្តហោះ​ជាមួយ​ បុរស​ឆ្លង​វីរុស​កូរ៉ូណា មិន​ទាន់​ចេញ​រោគសញ្ញា​នៅ​ឡើយ​ទេ

  • 2020-01-28 11:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 64

ចន្លោះមិនឃើញ


គិត​មក​ទល់​ពេល​នេះ អ្នក​ជិះ​យន្ត​ហោះ​ជាមួយ​បុរស​ជនជាតិ ដែល​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​ "កូរ៉ូណា" មិន​ទាន់​លេច​ចេញ​រោគសញ្ញា​នៃ​វីរុស​ទេ នេះ​បើ​តាម​ការ​លើកឡើង​របស់​ លោក​ លី សុវណ្ណ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ដែល​ចុះ​ផ្សាយ​តាម​សារព័ត៌មាន Fresh News

លោក​បាន​លើកឡើង​ថា ក្រុម​ការងារ​របស់​លោក​បាន​រក​ឃើញ​ អ្នក​រួម​ដំណើរ​តាម​យន្តហោះ​ ជាមួយ​បុរស​ជនជាតិ​ចិន​នោះ​ហើយ ហើយ​ពួក​គេ​មិន​ទាន់​មាន​រោគ​សញ្ញា​នៃ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​នោះ​នៅ​ឡើយ​ទេ។

រូប​ថត​ពី​ទំព័រ​ហ្វេស​ប៊ុក៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ CDC

លោក លី សុវណ្ណ​បាន​សង្កត់​ធ្ងន់​ថា ក្រុម​គ្រូពេទ្យ​នឹង​បន្ត​ពិនិត្យ​អ្នក​ដំណើរ​ទាំង​នោះ​រៀង​រាល់​ថ្ងៃ។ ក្រៅ​ពី​នេះ លោក​ក៏​បាន​បន្ត​ថា ក្រុម​គ្រូ​ពេទ្យ​ក៏​មិន​មាន​រោគសញ្ញា​នៃ​វីរុស​កូរ៉ូណា​នេះ​នៅ​ឡើយ​ដែរ ហើយ​នៅ​រសៀល​ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ២០២០ ក៏​មិន​ទាន់​ករណី​នៃ​វីរុស​នេះ​ថ្មី​ទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ នៅ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​នេះ មួយ​ករណី ដោយ​ឆ្លង​ទៅ​លើ​បុរស​​ជនជាតិ​ចិន​មួយ​រូប ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​អ៊ូហាន មក​ខេត្ត​ព្រះសីហនុ​៕

អត្ថបទ៖ ហ៊ីម រស្មី