៥ ចំណុចមិនគួរមើលរំលង មុនទិញទូរសព្ទ ជៀសវាងខាតបង់លុយកាក់

  • 2020-01-30 02:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើសិនជាមិនចង់ខាតបង់លុយកាក់ ព្រោះតែប្តូរស៊េរីទូរសព្ទថ្មីខុសទំនង ​គប្បី​ពិចារណា​លើ​ចំណុច​សំខាន់​ៗ​ចំនួន ៥ មុន​នឹង​សម្រេច​ចិត្ត​ទិញ ៖

​លើស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F ដែលមានចំណុចពិសេសៗដូចខាងក្រោមនេះ៖

១. តម្លៃ៖

សម័យបច្ចេកវិទ្យា មិនពិបាកក្នុងការស្វែងរកទិញទូរសព្ទទេ ចង់បានម៉ាកអី ម៉ូតអីក៏មានឲ្យតែមានលុយ ប៉ុន្តែ បើអ្នកមានកញ្ចប់ថវិកា​ជាង ៣០០ដុល្លារ​ ក្នុងដៃ អាចពិចារណា ស្មាតហ្វូនស៊េរីថ្មីដែលកំពុងពេញនិយម​ដូច​ជា​ OPPO Reno2 F ​ដែល​មាន​តម្លៃថ្មី ៣៤៩ដុល្លារ ជាស្មាតហ្វូនកំពុងពេញនិយម និងមានគុណភាពល្អបំផុតប្រចាំដើមឆ្នាំ ២០២០។

២. ការឌីហ្សាញ៖

ស្មាតហ្វូន OPPO Reno2 F មានរូបរាង​រលើបរលោង​ស្រស់ស្អាតកាលីបទាន់សម័យ ដោយផ្នែកខាងមុខមានអេក្រង់ច្បាស់ធំលាតពេញទំហំ ៦,៥ អ៊ីញ ប្រភេទ AMOLED គ្មានដំណក់ទឹក ងាយស្រួលកាន់និងប្រើដោយដៃម្ខាង ផ្ទៃម៉ាស៊ីនរាបស្មើ ស្ទើរតែគ្មានចោះរន្ធ ឬ​ប្រជ្រុយ និងបំពាក់នូវបច្ចេកវិទ្យាស្តេន​ម្រាម​លើអេក្រង់ ជំនាន់3.0 ដោះសោររហ័សបំផុតត្រឹមតែ ០,៣ វិនាទី ប៉ុន្តែសុវត្ថិភាព។ រីឯផ្នែកខាងក្រោយត្រូវបានរចនាដោយកញ្ចក់ CGG5 ចែងចាំង មាំធន់ មិនឆ្កូត មិនសឹក និង​មាន O.Dot ដែល ផលិតពីសេរ៉ាមិច ដើម្បីការពារមិនឲ្យខូច ឬសឹកឡេនកាមេរ៉ា។

៣. កាមេរ៉ាទូរសព្ទ៖

OPPO Reno2 F មានកាមេរ៉ាក្រោយ ៤ គ្រាប់ តំរៀបគ្នាជាជួរយ៉ាងមានរបៀប ស្មើ​ត្រឹមតែម្តង ដោយកាមេរ៉ាមេមានទំហំ ៤៨MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី២ មានទំហំ ៨MP ថតបានមុំធំទូលាយ (Wide-angle) ដល់ ១១៩ដឺក្រេ​ ថតរូបមនុស្សទូទៅ ឃើញខ្ពស់រាងស្លីមស្អាត ថតរូបជួបជុំគ្រួសារ ឬ​ការជួបជុំនៅតុអាហារបានយ៉ាងរីករាយ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ។

៤. កម្លាំងម៉ាស៊ីន និង ថាមពលថ្ម៖

ស្មាតហ្វូន OPPO Reno2 F មានRAM ទំហំធំ ៨GB អង្គផ្ទុកទិន្នន័យកាន់តែធំ ROM ១២៨GB អាចផ្ទុកភាពយន្តបានចំនួន ២១០ (៦០០MB/រឿង) និង ៤២០០០ រូបភាព (៣MB/សន្លឹក) បានយ៉ាងច្រើន​មិនសំចៃ​ ថែមទាំងប្រតិបត្តិការដោយ ColorOS6.1​ (Android 9.0)និងមានកម្លាំងថាមពលថ្មទំហំធំរហូតដល់ទៅ ៤០០០mAh ភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 អាចមើលវីដេអូបាន ១៣ម៉ោង ស្តាប់តន្ត្រីបាន ៣១ម៉ោង ប្រើដាច់យប់ មិនពិបាកស្ពាយ Power Bank តាមខ្លួន ឬ​សាកថ្មញឹកញាប់ និង លេងហ្គេមបាន ៨ម៉ោង ដោយលឿនរលូនគ្មានការរអាក់រអួល ជាមួយនឹងបច្ចេកវិទ្យា Game Boost 2.0។

៥. កញ្ចប់​កាដូ​ពិសេស៖

រាល់ការជាវស្មាតហ្វូន OPPO Reno2 F នឹងទទួលកញ្ចប់កាដូដ៏ច្រើនសន្ធឹកសន្ធាប់ ជាមួយនឹងការធានា ១ឆ្នាំពេញ ខូចដូរថ្មីក្នុងកំឡុងពេល ៧ ថ្ងៃ ពិសេសសេវាកម្មជួសជុលរហ័សទាន់ចិត្តត្រឹមតែរយៈពេល១ម៉ោងនៅមជ្ឈមណ្ឌលជួសជុលទូរសព្ទដៃ OPPO (OPPO Service Centre)។ ពិសេសជាងនេះបើលោកអ្នកទិញ Reno2 F ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៩ កុម្ភៈឆ្នាំ ២០២០ នឹងមាន​ឱកាស​ឈ្នះដំណើរកម្សាន្​ដ៏​សប្បាយរីករាយទៅលេងកោះភូកេតដែលមានអ្នកឈ្នះ ៣រង្វាន់ក្នុងមួយសប្តាហ៍ សរុប៣៩រង្វាន់។ គិតមកទល់សប្តាហ៍ទី៨នេះ មានអតិថិជនឈ្នះដំណើរកម្សាន្តនេះ សរុបចំនួន ២៤រូប ដែលក្នុងនោះ៩រូបដំបូងគេ ត្រូវបានក្រុមហ៊ុន OPPO នាំទៅដើរលេងកម្សាន្តនៅកោះភូកេតចំនួន ៣យប់ ៤ ថ្ងៃ កាលពីថ្ងៃទី១៨ ដល់ ២១ មករា ២០២០ និងអ្នកឈ្នះដទៃទៀត ត្រៀមចេញដំណើរជាបន្តបន្ទាប់ ដូចតាមការសន្យា។

កញ្ញា ចរិយា បានឲ្យដឹងថា ទិញ Reno2 F មិនស្រណោះដៃ ពីព្រោះរាងស្អាត កាន់កាលីប ថតរូបច្បាស់ សែលហ្វីស្អាត កាន់ថ្មបានយូរ ហើយគាត់រំភើបខ្លាំងភ្ញាក់ផ្អើលពេលក្រុមការងារ Live តាមហេ្វសប៊ុកថាគាត់មានសំណាងបានឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត។

សរុបមកបើចង់បានស្មាតហ្វូនតម្លៃល្អ គុណភាពសមនឹងតម្លៃ និងមានការធានាត្រឹមត្រូវ ស្មាតហ្វូនកាមេរ៉ាក្រោយ ៤ ទំហំ ៤៨MP នោះគឺ OPPO Reno2 F គឺជាជម្រើសល្អបំផុតសម្រាប់លោកអ្នក ទិញទៅប្រាកដជាពេញចិត្តស្តូកតែម្តង៕

អត្ថបទ៖ សុខហេង