សំងំយកពិសមួយរយៈ ដល់ពេលវិលមកវិញ KARD ដាក់១បទកន្ត្រាក់ញាក់សាច់

  • 2020-02-13 02:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

KARD ក្រុម​ចម្រៀង​ប្រុស​ស្រី​សមាជិក​ ៤​នាក់ បាន​ចេញ​ស្នាដៃ​ថ្មី​របស់​ខ្លួន​មួយ​ទៀត​ហើយ​ បន្ទាប់ពីបាត់​មុខ​មួយ​រយៈ។

បទ​ថ្មី​នេះ​មាន​ចំណងជើង​ថា​ «Red Moon» ជា​បទ​រួម​ផលិត​របស់​ B.M សមាជិក​ក្នុង​ក្រុម​នេះ​តែម្ដងដែល​ ហើយ​វា​ក៏​ជា​បទ​ស្ថិត​ក្នុង​ងាល់ប៊ុម​តូច​ទី៤ មាន​ឈ្មោះ​ដូចគ្នា​នេះ​ដែរ។ ចង្វាក់​ «Red Moon» ក៏​កាន់​តែ​ពិសេស បន្ថែម​ជាមួយ​នឹង​ក្បាច់​រាំ​ពេញ​ដោយ​ថាមពល​ មិន​ឲ្យ​ខុសពី​បទ​មុនៗ​ដែល​សុទ្ធ​តែ​ល្បីៗរបស់​ KARD ឡើយ ដោយ​ក្នុង​នោះ​មាន​បញ្ចូល​សព្វគ្រប់តាំងពីចង្វាក់ Moombahton, EDM និង Trap។

សូម​បញ្ជាក់​ផងដែរថា​ បទ​ថ្មី​នេះ​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​ ១២ ខែកុម្ភៈ ហើយ​សន្ទុះ​នៃ​ការ​ចុច​ចូល​មើល MV ក៏​មាន​ច្រើន​គួរ​សម​ដែរ៕​

ទស្សនាវីដេអូបទចម្រៀង​ដូចខាងក្រោម៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី