មកដឹងតម្លៃ និងចំណុចពិសេសលើ Ford Ranger Raptor ២០២០ ទើបចេញលក់នៅខ្មែរ (វីដេអូ)

  • 2020-02-14 07:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ford Cambodia ទើបតែបានប្រកាសចេញលក់រថយន្តភីកអាប់ម៉ូដែល Ranger Raptor ស៊េរីឆ្នាំ២០២០ ជាផ្លូវការ លើទីផ្សារប្រទេសកម្ពុជាយើង។

ថ្វីត្បិតតែរាង Ranger Raptor មិនកាចខ្លាំងដូច F-150 Raptor ក៏ពិតមែន តែវាក៏សម្បូរលក្ខណៈពិសេសជាច្រើន កាត់តាម F-150 Raptor ដែរ។ ចំពោះតម្លៃរបស់វាវិញគឺ ៧៥ ០០០ដុល្លារ។

រថយន្ត Ford Ranger Raptor ស៊េរីថ្មីនេះ ប្រើម៉ាស៊ីនប្រភេទ Bi Turbo ទំហំ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២១៣សេះ និងកម្លាំង Torque ៥០០Nm ដែលច្រើនជាង Ford Ranger Wildtrak ម៉ាស៊ីន ៣.២ ទៅទៀត។ ក្រៅពីនោះ វានៅមានបំពាក់ប្រព័ន្ធសុវត្ថិភាព និងលក្ខណៈពិសេសជាច្រើនទៀតផងដែរ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូ Review ខាងក្រោម៖

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម