Klopp មិន​ចង់​ឃើញ Juventus ឬ Inter លើក​ពាន​ Serie A ទេ

  • 2020-02-17 11:18:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប​ Liverpool បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ចង់​ឃើញ​ក្លឹប​ Lazio លើក​ពាន​លីគ​កំពូល​អ៊ីតាលី។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​ចង់​ឃើញ​ក្លឹប Lazio លើក​ពាន​នៅ​អ៊ីតាលី។ នៅ​ទីនោះ​ យើង​មាន​អតីត​កីឡាករ Liverpool ម្នាក់​គឺ ខ្សែ​បម្រើ Lucas Leiva “ ។

លោក​បាន​បន្ត​ថា៖ " ក្លឹប​នោះ​ក៏​មាន ខ្សែ​ប្រយុទ្ធ Ciro Immobile ក៏​ធ្លាប់​ជា​អតីត​កីឡាករ​ខ្ញុំ​ កាល​ពី​នៅ​ Dortmund ដែរ។ សុំទោស​ផង Sarri និង Conte ប៉ុន្តែ​ខ្ញុំ​គិត​ថា Lazio នឹង​ធ្វើ​រឿង​ភ្ញាក់ផ្អើល​ហើយ​ឆ្នាំ​នេះ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​លីគ​កំពូល​អ៊ីតាលី​កំពុង​តែ​មាន​ការ​ប្រកៀកប្រកិត​ដណ្ដើម​តំណែង​កំពូល​តារាង ដោយ​ក្លឹប​ចំនួន ៣គឺ Juventus, Lazio និង​ Inter Milan។ Juventus ឈរ​លេខ ១ មាន ៥៧​ពិន្ទុ លេខ ២ Lazio មាន ៥៦ពិន្ទុ និង​លេខ ៣ Inter មាន ៥៤ពិន្ទុ៕

ប្រភព៖ Tribalfootball   ប្រែ​សម្រួល៖ ហ៊ីម រស្មី