ស៊យហួស! VAR បង្អាក់​ដំណើរ​តាម​ស្មើ​របស់ Chelsea ទល់​នឹង Man Utd

  • 2020-02-18 02:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Manchester United បាន​ឡើង​មក​កាន់​លេខ​៧​កៀក​នឹង​តំបន់​ដែល​អាច​លេង​ Champions League ហើយ បន្ទាប់​ពី​​យក​ឈ្នះ Chelsea ២-០ កាល​ពី​យប់មិញ។

ត្បិត​ជា​ក្រុម​ភ្ញៀវ​ ប៉ុន្តែ Man Utd អាច​រក​គ្រាប់​បាន​មុន​នៅ​ចុង​ម៉ោង​វគ្គ​ទី​មួយ​ដោយ​​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Anthony Matial។ ចូល​ដល់​វគ្គ​ទី​ពី Chelsea មាន​ឱកាស​តាម​ស្មើ ដែល​ជា​ការ​តែត​បញ្ចូល​​ទី​របស់ Zouma ប៉ុន្តែ​ត្រូវ​អាជ្ញាកណ្ដាល​ពិនិត្យ VAR មិន​ឲ្យ​វិញ​ ដោយ​សារ​កីឡាករ Chelsea បាន​បង្ក​កំហុស​លើ​ដៃ​គូ។

​យ៉ាង​នេះ​ក្ដី នាទី​៦៦​ខ្សែ​ការពារ Harry Maguire បាន​តែត​​បញ្ចូល​ទី​មួយ​គ្រាប់​ទៀត ជួយ​បិសាច​ក្រហម​នាំ​មុន ២-០។ នាទី​បន្ទាប់ Olivier Giroud បាន​តែត​ចូល​មួយ​គ្រាប់​សង​វិញ តែ​ត្រូវ​ VAR បង្អាក់​ជា​ថ្មី​​ព្រោះ​តែ​បាល់ Offside។ បរាជ័យ​នេះ Chelsea បន្ត​នៅ​លេខ​៤ ដាច់​ United តែ​៣​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ