ឆ្កែឆ្មានៅជប៉ុន ឥឡូវសុទ្ធតែមានកាតសម្គាល់ខ្លួន ដើម្បីពេលបាត់ងាយស្រួលរក
- 2020-02-18 02:33:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្កែឆ្មានៅជប៉ុន ឥឡូវសុទ្ធតែមានកាតសម្គាល់ខ្លួន ដើម្បីពេលបាត់ងាយស្រួលរក
ចន្លោះមិនឃើញ
ធ្លាប់តែលឺមនុស្សមានកាតសម្គាល់ខ្លួនឬអត្តសញ្ញាណប័ណ្ណ ប៉ុន្តែក្រឡេកទៅមើលតំបន់ Kanagawa Prefecture ស្ថិតនៅភាគខាងត្បូងនៃទីក្រុងតូក្យូ ប្រទេសជប៉ុន ក៏ស្រាប់តែមានបង្កើត ID Card (ប្រភេទកាតឌីជីថល) ដល់សត្វឆ្កែនិងឆ្មាផងដែរ។
តំបន់ដែលមានមនុស្សរស់នៅកកកុញប្រមាណ ៩,២ លាននាក់ បានអនុញ្ញាតឲ្យម្ចាស់សត្វចិញ្ចឹម (ឆ្កែឬឆ្មា) ទាំងអស់ អាចធ្វើកាតសម្គាល់ខ្លួនសម្រាប់សត្វរបស់ខ្លួនបាន ដោយចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន Peco ដែលជាកិច្ចសហការរវាងអាជ្ញាធរនិងក្រុមហ៊ុន Peco ហើយធ្វើការបំពេញនូវបែបបទមានតាំងពីឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ និងសមាជិកគ្រួសាររបស់វា រួមបញ្ចូលទាំងទេពកោសល្យពិសេសរបស់សត្វនោះ បូកផ្សំនឹងរូបភាពសម្គាល់ដើម្បីក្លាយជា ID Card ពេញលេញមួយ។
អត្ថប្រយោជន៍របស់វាគឺងាយស្រួលត្រង់ថាពេលអ្នកបាត់សត្វឆ្កែឬឆ្មារបស់អ្នក នោះអ្នកអាចប្រើប្រាស់ ID Card ក្នុងការសម្គាល់ ដើម្បីបញ្ជាក់ច្បាស់ថាអ្នកជាម្ចាស់របស់វា ជៀសវាងសត្វនោះត្រូវទៅដល់ដៃអ្នកដទៃ៕
អានអត្ថបទ: