Pep រក្សា​ជំហរ​មិន​ចេញ​ពី City ទោះ​ក្លឹប​ត្រូវ​គេ​កាត់​ទៅ League Two ក៏​ដោយ

  • 2020-02-18 02:49:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Pep Guardiola បាន​និយាយ​ធានា​ទៅ​កាន់​កីឡាករ​របស់​លោក​ថា លោក​នឹង​មិន​ចាកចេញ​​ឡើយ ទោះ​បី Manchester City ត្រូវ​គេ​​ទម្លាក់​ទៅ​កាន់ League Two ក៏​ដោយ។

នាយក​ប្រតិបត្តិ​របស់ Man City លោក Ferran Soriano បាន​ជំរុញ​ឲ្យ​កីឡាករ​ទាំង​អស់​ជឿជាក់​លើ​លោក ដោយ​​សំអាង​ថា​ ការ​ដាក់​បម្រាម​មិន​ឲ្យ​​លេង​នៅ​ពាន​រង្វាន់​អឺរ៉ុប​២​ឆ្នាំ​​នឹង​អាច​ដោះស្រាយ​បាន។ ដំណឹង​នៃ​​បម្រាម​នេះ ត្រូវ​បាន​គេ​រំពឹង​ថា អ្នក​ចាត់​ការ Guardiola អាច​នឹង​សម្រេច​ចិត្ត​ចេញ​ពី​ក្លឹប​នៅ​រដូវ​កាល​ក្រោយ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ Pep ដែល​មក​កាន់​នៅ Etihad តាំង​ពី​ឆ្នាំ​២០១៦ បាន​បញ្ជាក់​ច្បាស់​ៗ​ថា លោក​គ្មាន​ចេតនា​ចេញ​ពី​ក្លឹប​នោះ​ទេ។ អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​​ប្រាប់​កីឡាករ​ថា៖ “មិន​ខ្វល់​ពី​ពួក​យើង​លេង​នៅ​លីគ​ណា​ទេ ខ្ញុំ​នឹង​នៅ​តែ​បន្ត​នៅ​ទី​នេះ ទោះ​បី​គេ​បញ្ជូន​ពួក​យើង​ទៅ​កាន់ League Two ក៏​ដោយ ខ្ញុំ​នឹង​នៅ​តែ​នៅ​ទី​នេះ។ នេះ​គឺ​ជា​ពេលវេលា​មួយ​ដែល​យើង​ត្រូវ​រួម​គ្នា”។

ជាមួយ​គ្នា​នេះ​​នាយក​ប្រតិបត្តិ​របស់ Ctiy​ លោក Soriano បាន​បន្ថែ​ថា៖ "ត្រូវ​ជឿជាក់​ខ្ញុំ ដូច​ជា​ខ្ញុំ​ជឿជាក់​អ្នក រឿង​នេះ​នឹង​អាច​ដោះស្រាយ​បាន"៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ