ស្វែង​យល់​ពី​អត្ថន័យ Simeone ឈរ​លើ​ឆាក ហើយ​គ្រូ​ៗ​នៅ​អង់គ្លេស​អង្គុយ​នៅ​ក្រោម

  • 2020-02-19 07:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ត្លុក​មួយ​សន្លឹក​បញ្ចេញ​ដោយ​ផេក​ល្បី Bleacher Report Football បង្ហាញ​ពី​លោក Diego Simeone ឈរ​​លើ​ឆាក​​បង្រៀន​គ្រូ​ធំ​ៗ​នៅ​ Premier League កំពុង​ទទួល​​ការ​ចាប់​អារម្មណ៍​ខ្លាំង។

ជា​រឿង​ពិត​នៅ​លើ​តារាង​ពិន្ទុ​នៃ​​លីគ​កំពូល​របស់​អង់គ្លេស មិន​ទាន់​មាន​ក្រុម​ណា​មួយ​អាច​យក​ឈ្នះ​លើ Liverpool បាន​នៅ​ឡើយ​ទេ មាន​តែ​ស្មើ​ជាមួយ​ Manchester United តែមួយ​ប្រកួត​គត់។ ប៉ុន្តែ​បក​មក​កាន់​ក្របខ័ណ្ឌ​ Champions League កាល​ពី​យប់​មិញ Simeone បង្កើត​រឿង​ភ្ញាក់ផ្អើល​​​ផ្ដួល​ហង្សក្រហម ១-០ នៅ​ទឹក​ដី​ប្រទេស​អេស្ប៉ាញ។

ឆ្លើយ​តប​ទៅ​នឹង​រូប​ភាព​កំពុង​ល្បី គេ​ចង់​បង្ហាញ​ថា គ្រូ​ធំ​ៗ​នៅ​អង់គ្លេស​​គួរ​តែ​រៀន​​យុទ្ធសាស្ត្រ​តាម​លោក Simeone។ ជាក់​ស្ដែង​នៅ​លើ​រូប​ភាព​ក៏​​មាន​ការ​សរសេរ​​ជា​ភាសា​អង់គ្លេស​ថា៖ "How to beat Liverpool like Atletico Madrid” បក​ជា​ភាសា​ខ្មែរ​ថា ៖"របៀប​ផ្ដួល​ Liverpool ដូច Atletico Madrid”។

ការ​ប្រកួត​យប់​មិញ​លោក Simeone​ បាន​រៀប​ប្រព័ន្ធ​ការពារ​ល្អ​មែន​ទែន ដោយ​បិទ​មិន​ឲ្យ​កីឡាករ​ Liverpool មិន​ឲ្យ​ទាត់​ចំគោលដៅ​សូម្បី​មួយ​ជើង។ ពួក​គេ​ហាក់​មិន​សូវ​ខ្វល់​ពី​ការ​វាយ​លុយ​ទេ ក្រោយ​រក​បាន​មួយ​គ្រាប់​ក្នុង​ដៃ។ សម្រាប់​រូបភាព​ដែល Simeone ឈរ​លើ​ឆាក​មាន​ការ Like ដល់​ទៅ​ជាង​១០​ម៉ឺន និង​ចែករំលែក​ជាង៦​ ០០០​ដង៕

អត្ថបទ៖ ហេង សុធារិទ្ធិ