ហ្វៃ សំអាង រំលឹក​ខួប​២២ឆ្នាំ នៃ​អាពាហ៍ពិពាហ៍​ដោយភាពផ្អែមល្ហែមចំពោះភរិយា និងកូនៗ

  • 2020-02-20 04:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​ភាពយន្ដ​ចាស់​វស្សា លោក ហ្វៃ សំអាង រំលឹក​ខួប​២២ឆ្នាំ នៃ​អាពាហ៍ពិពាហ៍​របស់​លោក​នៅ​ថ្ងៃទី២០ ខែ​កុម្ភៈ នេះ ដោយ​ភ្ជាប់​សារ​ជូន​ពរ​យ៉ាង​ផ្អែម​ល្ហែម​ដល់​ភរិយា និង​កូន​ៗ។ លោក​ក៏​រៀបចំ​កម្មវិធី និង​ញ៉ាំ​អាហារ​ជា​លក្ខណៈ​គ្រួសារ​ដែរ។

លោក ហ្វៃ សំអាង ថា​លោក​នៅ​តែ​នឹកឃើញ​ដល់​តារា​សម្ដែង និង​ចម្រៀង​យ៉ាង​ច្រើន​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​មង្គលការ​របស់​លោក​នៅ​ឃុំ​ជំនីក ស្រុក​ក្រូច​ឆ្មា​ក្នុង​ឆ្នាំ​១៩៩៨ ហើយ​អនុស្សាវរីយ៍​ថ្ងៃ​នេះ កាល​ពី​២២ឆ្នាំ​មុន នៅ​តែ​ដិត​ជាប់​ក្នុង​ចិត្ដ​លោក និង​ភរិយា៖" ក្រៅ​ពី​សារ​ជូនពរ...ខ្ញុំ​ក៏​មាន​ធ្វើ​កម្មវិធី និង​ញាំអាហារ​ជា​លក្ខណៈ​គ្រួសារ​ដែរ តែ​មិន​ចង់​បញ្ចេញ​ជា​សាធារណៈ​នោះ​ទេ"។

សារ​ជូនពរ ប្រកប​ដោយ​អត្ថន័យ និង​ពាក្យ​ផ្អែម​ល្ហែម ត្រូវ​បាន​បញ្ចេញ​តាម​រយៈ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ហ្វៃ សំអាង នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​កុម្ភៈ។ សារ​នោះ​មាន​ខ្លឹមសារ​ដូច្នេះ៖" បង​សូម​ជូន​ពរ​អូន​ឲ្យ​មាន​សុខភាព​ល្អ ជា​ឧត្ដមភរិយា​ដ៏​ល្អ និង​ជា​អ្នក​ម្ដាយ​ដែល​វិសេសវិសាល​របស់​គ្រួសារ​យើង​រហូត"។

រូបភាព៖ ហ្វេសប៊ុករបស់លោក ហ្វៃ សំអាង

ផលិតករ​ភាពយន្ដ​ជើង​ចាស់​ល្បី​ឈ្មោះ​ម្នាក់​របស់​កម្ពុជា គឺ​លោក ហ្វៃ សំអាង មាន​វ័យ​ជិត​៦០​ឆ្នាំ​ហើយ ហើយ​ភរិយា​របស់​លោក​មាន​វ័យ​៤៦​ឆ្នាំ​ហើយ។ អ្នក​ទាំង​ពីរ បង្កើត​បាន​កូន​៤​នាក់​ជា​ចំណង​ដៃ ដោយ​កូន​ខ្លះ កំពុង​សិក្សា​បន្ដ​នៅ​បរទេស៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

អត្ថបទពេញនិយម