Apple យល់ច្រឡំថាពាក្យ "Asian” ទាក់ទងនឹងមាតិកាអាសអាភាស
- 2020-02-24 02:21:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple យល់ច្រឡំថាពាក្យ "Asian” ទាក់ទងនឹងមាតិកាអាសអាភាស
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ iPhone នឹងមិនអាច Search រកពាក្យ "Asian” នៅលើ Broswer បានរកនោះទេ ប្រសិនបើមុខងារដែលបិទមិនឲ្យបើកមាតិកាអាសអាភាសបានត្រូវបានដំណើរការនោះ។
រឿងរ៉ាវនេះត្រូវបានប្រទះឃើញដោយអ្នកប្រើប្រាស់ម្នាក់ឈ្មោះ Charlie Stigler។ នៅលើគណនី Twitter របស់ខ្លួន Charlie បានបង្ហាញអារម្មណ៍រំខានចិត្តនៅពេលដែល Apple គិតថា ពាក្យ "Asian” នេះគឺមានជាប់ពាក់ព័ន្ធនឹងមាតិកាអាសអាភាស ហើយបិទមិនឲ្យ Search ពាក្យនេះបាន។ បន្ថែមពីនេះពាក្យ "Teen” ក៏ត្រូវ Apple បិទដែរ ប្រសិនបើដំណើរការមុខងារ "Limit Adult Websites”។
Charlie សរសេរបែបនេះថា ៖ "ដូចនេះប្រសិនបើយុវវ័យម្នាក់ចង់រៀនអំពីម៉ូដសក់អាស៊ី ឬដឹងអំពីសុខភាពផ្លូវចិត្តយុវវ័យ វានឹងមិនអាចទៅរួចទេ។ វាពិតជាភ្លីភ្លើមែន។”
គួរថាមុខងារនេះដំណើរការដោយចូលទៅ Settings → Screen Time → Content & Privacy Restrictions → Content Restrictions → Web Content → Limit Adult Websites៕