Google កំពុងស្នើសុំការលើកលែងពិសេស ដើម្បីអាចរកស៊ីជាមួយ Huawei បន្តទៀត

  • 2020-02-27 02:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង Inside Digital បាន​​និយាយ​ថា​ Google បាន​ដាក់​ពាក្យ​សុំ​នូវ​ការ​លើក​លែង​មួយ​ជា​មួយ​នឹង​រដ្ឋាភិបាល​អាមេរិក​ ដើម្បី​អាច​ឲ្យ​ខ្លួន​បន្ត​​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់ Huawei ឲ្យ​ប្រើ​ប្រាស់​ Mobile Services របស់​ខ្លួន។

Huawei គឺ​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋអាមេរិក​ ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ ២០១៩ មក​ម្ល៉េះ ដែល​មាន​ន័យ​ថា​មិន​អាច​រក​ស៊ី​ជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​របស់​អាមេរិក​បាន​ឡើយ ក្នុង​នោះ​​រួម​មាន​ Google ជា​ដើម លុះត្រាតែ​មាន​ការ​​លើក​លែង​ពិសេស​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក។ Microsoft គឺ​ជា​ក្រុមហ៊ុន​មួយ​ ដែល​ទទួល​បាន​ការ​លើក​លែង ហើយ​ពេល​នេះ​អាច​ធ្វើ​ការ​ជា​មួយ Huawei។

ប្រសិន​បើ​ Google ផ្ដល់​ការ​លើក​លែង​ស្រដៀង​គ្នា​នេះ Huawei អាច​នឹង​ធ្វើ​ការ​អាប់ដេត​ឧបករណ៍​របស់​ខ្លួន​ជា​មួយ Google Mobile Services បាន​ភ្លាមៗ ដែល​មាន​ន័យ​ថា​​​កម្មវិធី និង​សេវាកម្ម​ដូច​ជា Play Store, Maps, Photos, YouTube និង Gmail អាច​ដំណើរ​ការ​លើ​ស្មាតហ្វូន Android របស់ Huawei បាន។

បច្ចុប្បន្ន​នេះ Huawei មាន​នូវ​ Huawei Mobile Services ផ្ទាល់​ខ្លួន ដែល​សម្រាប់​ជំនួស Google Mobile Services ប៉ុន្តែ HMS នៅ​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​នៅ​ឡើយ​ទេ ត្បិត​ថា​ Huawei ចំណាយ​ថវិកា​ច្រើន​សន្ធឹក​ក្នុង​ការ​បង្កើត​វា​​ក្ដី៕​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង