ជើង​ឯក​រង​ទូទាំង​ប្រទេស ​Rolling FC ​បើក​ឆាក​ធ្វើ​បាន​ល្អ​ Tiger Street Football 2020

  • 2020-02-27 04:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolling FC ​ជើង​ឯក​រង​ពាន​រង្វាន់ Tiger Street Football 2019 ​កន្លង​ទៅ នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល​ថ្ងៃ​បើក​ឆាក​ឆ្នាំ​២០២០​នេះ ​ដោយ​យក​ឈ្នះ​លើ​ក្រុម​ឆន្ទៈ​កីឡា ​ក្នុង​លទ្ធផល ៥-១។

​លោក សៀក សុវណ្ណ ​ថ្នាក់​ដឹក​នាំ​របស់​ក្រុម Rolling FC ​បាន​និយាយ​ថា​ក្រុម​របស់​លោក​រដូវ​កាល​នេះ ​បាន​ផ្លាស់​ប្ដូរ​កីឡាករ​កម្ពុជា​ខ្លះ ប៉ុន្តែ​កីឡាករ​បរទេស​ទាំង​ពីរ​នៅ​រក្សា​ដដែល។ ​លទ្ធផល​ឆ្នាំ​នេះ ​លោក​រំពឹង​ថា​នឹង​បាន​ល្អ​ជាង​ឆ្នាំ​មុន ត្បិត​អី​ក្រុម​បាន​រៀប​ចំ​បាន​ល្អ និង​ផ្លាស់​ប្ដូរ​ចំណុច​អវិជ្ជមាន​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​កន្លង​ទៅ។ ​

យ៉ាងណាមិញ ​លោក​ក៏​បញ្ជាក់​ដែរ​ថា​រដូវ​កាល​នេះ Tiger Street Football ​ក៏​បាន​រៀប​ចំ​បាន​ល្អ​ដែរ ​ហើយ​ក្រុម​ចូល​រួម​ក៏​សុទ្ធ​តែ​ក្រុម​ខ្លាំង ​និង​មាន​បទ​ពិសោធ​ច្រើន ជា​ពិសេស​នៅ​មណ្ឌល​ភ្នំពេញ​តែ​ម្ដង។ ​លោក ក៏​បន្ថែម​ថា​ឆ្នាំ​នេះ Rolling ​ក៏​បាន​ថែម​១​ក្រុម​ទៀត ដើម្បី​បង្កើន​ឱ្យ​ដល់​៤​ក្រុម​ចូល​រួម​លេង​ពាន​រង្វាន់​ខាង​លើ​ដែរ។

Tiger Street Football 2020 ​មណ្ឌល​ភ្នំពេញ​មាន​ក្រុម​ចូល​រួម​១១៥​ក្រុម ​ប្រកួត​រយៈ​ពេល​៣​ថ្ងៃ​ពេញ។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី​២​ហើយ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ។ ​មណ្ឌល​នេះ ​នឹង​យក​១២​ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស ​ដណ្ដើម​ប្រាក់​រង្វាន់​សរុប​៥​ម៉ឺន​ដុល្លារ៕

អត្ថបទ៖ ប្រុស យុទ្ធ