តារាពូកែញ៉ាំ Soobin ថត​បង្អួតរាងស្លីមជាងមុន ក្រោយសម្រកបានសម្រេច

  • 2020-02-27 08:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បណ្ដាញ​សង្គម​ដែល​ល្បី​ឈ្មោះ​តាមរយៈ​ការ​បង្ហាញ​វីដេអូ ញ៉ាំ​អាហារ​ច្រើន​បង្អួត​ភ្នែក​អ្នក​មើល​ Yang Soobin បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ដែល​ចូលចិត្ត​តាមដាន​នាង​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ពេល​បង្ហាញ​រូបរាង​ស្គមជាង​មុន។

គេ​ដឹង​ហើយ​ថា​ Yang Soobin ជា​តារា​បណ្ដាញ​សង្គម​ដែល​ពូកែ​ញ៉ាំ​បំផុត ឃើញ​តែ​រាង​ក៏​ដឹង​ថា​យ៉ាង​ណា។ សំខាន់​រាល់​វីដេអូ​ញ៉ាំ​ដែលនាង​បង្ហាញ​ម្ដងៗ​ មាន​អ្នក​ចូល​ចិត្ត​តាមដាន​ច្រើនៗ​ណាស់ មិន​ថា​ក្នុង​ប្រទេស​កូរ៉េ​ទេ សូម្បី​នៅ​ថៃ និង​កម្ពុជា​ក៏​មាន​អ្នក​មើល​ច្រើន​ដែរ។

រូបបង្ហោះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០

ដោយឡែក​ អ្វី​ដែល​ភ្ញាក់​ផ្អើល​នោះ គឺ​កាល​ពី​ថ្ងៃទី ២៦ នាង​បាន​បង្ហោះ​រូប​ភាព​នាង​ថត​បង្ហាញ​រាង​នៅ​ក្លឹប​ហាត់ប្រាណ។ វា​ពិត​ជា​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ មក​ទល់​ពេល​នេះ​នាង​ប្លែក​ច្រើន​ ប្រែ​ពី​នារី​ដែលមាន​រាង​ធាត់ មក​ជា​នារី​ដែល​មាន​គីឡូ​មធ្យម។ ឃើញ​បែប​នេះ​ អ្នក​គ្រប់​គ្នា​ Surprise ជា​ខ្លាំង​ ព្រោះ​ Soobin ពីមុន ពេល​នេះ​គេ​មាន​រាងស្អាត​ហើយ។

ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ Post ចាស់ៗ​ដែល​នាង​បង្ហោះ​កាល​ពី​ខែតុលា ឆ្នាំ ២០១៩ ក៏​ធ្វើ​ឲ្យ​ Fan ផ្អើល​ម្ដងដែរ ព្រោះ​ជា​រូបភាព​នាងផ្គូរផ្គងពេល​គីឡូនៅធាត់ខ្លាំង និង​រូបរាង​ក្រោយនាង​ហាត់ប្រាណមួយរយៈមក៕

អត្ថបទ៖ យី សុធារី