អស់កង្វល់​រឿងកូរ៉ូណា! ហាង Apple ទាំងអស់​នៅចិន បើក​ដំណើរការ​វិញ​ហើយ

  • 2020-03-13 02:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបិទ​អស់រយៈពេល​ជាច្រើនសប្តាហ៍ដោយសារមេរោគកូរ៉ូណា ពេលនេះ​ហាង Apple ទាំងអស់​ក្នុងប្រទេស​ចិន បាន​បើកដំណើរការ​វិញហើយ។

Apple បាន​បង្ហាញ​ពេលវេលា​សម្រាប់​ហាងទាំងអស់​ដែលត្រូវបើកនៅព្រឹកថ្ងៃទី១៣មីនានេះ ដោយកន្លែងខ្លះបើកនៅម៉ោង ១០ព្រឹក និងខ្លះទៀតនៅម៉ោង ១១ព្រឹក (ម៉ោងនៅចិន)។

គួរ​ដឹងថា Apple បាន​ប្រកាស​បិទ​ហាង​របស់​ខ្លួន​ទាំងអស់​នៅចិន កាលពីដើមខែកុម្ភៈ ដោយ​សារតែការភ័យខ្លាចការឆ្លងរីករាលដាលនៃមេរោគ​កូរ៉ូណា COVID-19។

យោងតាម​ទិន្នន័យ​ពី​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនងប្រទេស​ចិន បាន​ឱ្យដឹងថា ទូរសព្ទ iPhone ត្រឹមតែ ៤៩៤ ០០០គ្រឿង​ប៉ុណ្ណោះ ត្រូវបាន​លក់​ក្នុង​ប្រទេស​នេះ ក្នុង​អំឡុង​ខែកុម្ភៈ ខណៈកាលពីខែកុម្ភៈឆ្នាំមុន ចំនួនលក់ iPhone ក្នុងប្រទេសចិន គឺបានដល់ ១,២៧លានគ្រឿង៕

ប្រភព៖ CGTN   ប្រែ​សម្រួល៖ សំភី