ទីផ្សារទូរសព្ទសកលលោក ដាំក្បាលចុះមិនធ្លាប់ជួប

  • 2020-03-23 02:07:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ថ្មី​ដែល​បាន​មក​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Strategy Analytics បាន​​ឲ្យ​ដឹង​ថា​ខែ​កុម្ភៈ​ជា​ខែ​ដែល​ចំនួន​លក់​ស្មាតហ្វូន​ធ្លាក់​ចុះ​ខ្លាំង​បំផុត​មិន​ធ្លាប់​ជួប ដោយ​សារ​​កូវីដ​១៩។

ទិន្នន័យ​បាន​បង្ហាញ​ថា​នៅ​ទូទាំង​សកល​លោក​ចំនួន​លក់​ស្មាតហ្វូន​គឺ​មាន​ត្រឹម​ ៦១,៨ លាន​គ្រឿង ​ធ្លាក់​ចុះ ៣៨% ​បើ​ធៀប​នឹង​​ខែ​កុម្ភៈ​ ឆ្នាំ ២០១៩ ដែល​លក់​បាន​ ៩៩,២ លាន​គ្រឿង។ ​សម្រាប់​ចំនួន​លក់​នៃ​ក្រុមហ៊ុន​នីមួយៗ​មិន​ទាន់​​មាន​ការ​បង្ហាញ​នោះ​ទេ។

ជា​មួយ​នឹង​ស្ថានភាព​បច្ចុប្បន្ន​ ដែល​កូវីដ​១៩​បន្ត​រីក​រាល​ដាល​នៅ​លើ​សកលលោក ​អាច​ឲ្យ​គេ​រំពឹង​បាន​ថា​ខែ​មីនា នឹង​ជា​ខែ​អាក្រក់​មួយ​ទៀត​​ក្នុង​​​ប្រវត្តិសាស្ត្រ​ទីផ្សារ​ស្មាតហ្វូន៕​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង