គំរូល្អ! ក្រុមហ៊ុនឯកជន បន្ត​ឧបត្ថម្ភ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ១៩

  • 2020-03-24 02:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីផ្ទុះ​វីរុសកូវីដ១៩ (COVID-19) មក គេសង្កេត​ឃើញ​​មានសាធារណជន និងក្រុមហ៊ុនឯកជនជាច្រើន បាន​ឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារៈ​ផ្សេងៗ ដើម្បី​ចូលរួម​​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺដ៏កាចសាហាវនេះ។

ជាក់ស្ដែង កាលពីថ្ងៃទី២៣ ខែមីនា​ម្សិលមិញ​នេះ ក្រុមហ៊ុន​ ដូនពេញ (ខេមបូឌា) គ្រុប បាន​ឧបត្ថម្ភ​ទឹក​ពិសាធម្មជាតិ ប្រូវីដា ចំនួន​ ៥០០កេស ជូនដល់​គណៈ​កម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩ នៅ​ទីស្ដីការ​ក្រសួង​សុខាភិបាល សម្រាប់​ចូលរួម​ក្នុង​ប្រតិបត្តិការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩ ដែល​កំពុង​តែ​បន្ត​គំរាម​កំហែង​មក​លើ​សុខភាព​ប្រជាជន​កម្ពុជា។

ប្រូវីដា ជាទឹកពិសាធម្មជាតិទី១ នៅកម្ពុជា ដែលមានប្រភពផុសចេញពីតំបន់ព្រៃត្រូពិចធម្មជាតិនាជួរភ្នំខេត្តកំពត សម្បូរដោយសារធាតុចិញ្ចឹមដ៏ច្រើនសំបូរបែប មានតុល្យភាពល្អប្រសើរបំផុតសំរាប់សុខភាព ដែលមានទីតាំងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ ទូរសព្ទលេខ៖ (+៨៥៥)៨៧ ៧៨៧ ៩៧៨ - ៨៧ ៧៨៤ ០៧៨ អីម៉ែល៖ delivery@provid-water.com គេហទំព័រ៖ www.provida-water.com។

គួរបញ្ជាក់ផងដែរថា គិត​ត្រឹម​យប់​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ កម្ពុជា មាន​អ្នកឆ្លង​វីរុស​កូវីដ១៩ ចំនួន ៨៧ករណី៕