អ្នកជំងឺកូវីដ១៩ ចំនួន២នាក់នៅខេត្តត្បូងឃ្មុំ បានជាហើយ

  • 2020-03-24 09:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បានឱ្យដឹងថា ក្រុម​គ្រូពេទ្យ​ជំនាញ​បានយក​វត្ថុសំណាក​វិភាគ​របស់​អ្នកផ្ទុកកូវីដ១៩ ចំនួន ៤នាក់ នៅខេត្តត្បូងឃ្មុំ យកទៅធ្វើការ​ពិសោធន៍ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា។ គិតត្រឹម​ថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២០នេះ មាន​អ្នកជំងឺ​២នាក់ ទទួលបាន​លទ្ធផល អវិជ្ជមាន​ ចំនួន២លើក ពោលគឺមិនមានផ្ទុកមេរោគកូវីដ១៩ទៀតឡើយ គឺបាន​ជាសះស្បើយ។

អ្នកទាំង២ដែលជាសះស្បើយរួមមាន៖

ទី១. ឈ្មោះ ជី សំ ភេទប្រុស អាយុ ៥៦ឆ្នាំ នៅឃុំកោងកាង ស្រុកកោងកាង ស្រុកពញាក្រែក។

ទី២. ឈ្មៅះ អូស្មាន់ សូកូត​​ ភេទប្រុស អាយុ ៥៣ឆ្នាំ នៅភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ។

បច្ចុប្បន្ន ក្រុមគ្រូពេទ្យ​ជំនាញ​ បាន​អនុញ្ញាតឱ្យ​ពួកគាត់​វិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួន​វិញហើយ។

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម