មកដឹង សារៈសំខាន់នៃការហូបអាហារ ៣ពេលឲ្យត្រូវតាមក្បួន ដើម្បីជួយដល់សុខភាព

  • 2020-03-26 23:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​មិន​ទៀង​ទាត់​ពេល​វេលា អាច​បណ្ដាល​ឲ្យ​អ្នក​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ដែល​នាំ​ឲ្យ​មាន​ផល​វិបាក​ទៅ​ថ្ងៃ​មុខ។ លើស​ពី​នេះ​ទៀត ការ​ញ៉ាំ​អាហារ​ទាំង ៣​ពេល ក៏​តម្រូវ​ឲ្យ​ជ្រើស​រើស​អាហារ​ដែល​សម​ស្រប​នឹង​បរិមាណ​ផង​ដែរ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​វា។

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ចុច​ត្រង់​នេះ

ខាងក្រោមនេះ គឺជាសារៈសំខាន់នៃការហូបអាហារ ៣ពេលឲ្យត្រូវតាមក្បួន ដើម្បីជួយដល់សុខភាព ៖

១. អាហារពេលព្រឹក

អាហារ​ពេល​ព្រឹក​ដែល​ត្រឹម​ត្រូវ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​រហូត​ដល់​ថ្ងៃ។ ប្រសិន​បើ​អ្នក​ចាប់​ផ្ដើម​ឃ្លាន​ម្ដង​ទៀត​នៅ​ពាក់​កណ្ដាល​ព្រឹក អ្នក​គួរ​តែ​បន្ថែម​ប្រូតេអ៊ីន​សុខភាព​ខ្លះ​ៗ​ទៅ​ក្នុង​អាហារ​ពេល​ព្រឹក​ដូច​ជា​ស៊ុត និង​យ៉ាអួរ​ជា​ដើម។ ផ្លែឈើ​គឺ​ជា​អាហារ​ពេល​ព្រឹក​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព ដោយ​សារ​វា​មាន​វីតាមីន, ប៉ូតាស្យូម, ហ្វាយប៊ឺរ ហើយ​មាន​កាឡូរី​ទាប។ លើស​ពី​នេះ ផ្លែឈើ​ក៏​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​ផង​ដែរ ដោយ​សារ​តែ​មាន​ជាតិ​សរសៃ និង​ជាតិ​ទឹក​ខ្ពស់។

២. អាហារពេល​ថ្ងៃ

អាហារពេលថ្ងៃជាអាហារ​ដ៏​សំខាន់​មួយ​សម្រាប់​ទ្រទ្រង់​រាងកាយ​របស់​មនុស្ស ដែល​ត្រូវ​ការ​ជា​ចំា​បាច់​សម្រាប់​ថាមពល។ អាហារ​ពេល​ថ្ងៃ​ដែល​ល្អ​ជា​អាហារ​ដែរ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីនគ្មាន​ខ្លាញ់ និង​អាហារ​ដែល​សម្បូរ​សារធាតុ​សរសៃជាដើម។ អាហារពេលថ្ងៃដែលល្អមានដូចជា បាយ​ជាមួយ​នឹង​ស៊ុប (ស៊ុបមាន់កាន់តែល្អ), សាច់មាន់ (សម្បូរប្រូតេអ៊ីនគ្មានជាតិខ្លាញ់), បន្លែផ្សេងៗដែលសម្បូរជាតិ​សរសៃ និង​ផ្លែឈើ​សមល្មម។

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ចុច​ត្រង់​នេះ

៣. អាហារពេលល្ងាច

នៅពេល​ដែល​គិត​ដល់​អាហារពេលល្ងាច ប្រសិន​បើ​អ្នក​បរិភោគ​មិនបាន​ត្រឹម​ត្រូវ ឬ​លើស​បរិមាណ នោះ​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ដំណេក។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បរិភោគ​មិនគ្រប់គ្រាន់ វា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ឃ្លាន​ពាក់​កណ្ដាល​យប់ ហើយ​ងើប​មក​ញ៉ាំ​អាហារ​សម្រន់​ផ្សេង​ៗ​ដែល​មិន​ល្អ​សម្រាប់​សុខភាព។ អាហារ​ពេល​ល្ងាច​ដែល​ល្អ ត្រូវ​មាន​តុល្យភាព​នៃ​បន្លែ, ប្រូតេអ៊ីន, ធញ្ញជាតិ និង​ខ្លាញ់​ដែល​មាន​សុខភាព​ល្អ។ គ្រាប់​ធញ្ញជាតិ​ដែល​ល្អ នឹង​ជួយ​ផ្ដល់​ឲ្យ​អ្នក​នូវ​ជាតិ​ម៉ាញេស្យូម​ខ្ពស់ និង​ជួយ​រំលាយ​អាហារ​ខ្លាញ់​ផង​ដែរ៕

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ ចុច​ត្រង់​នេះ

អត្ថបទ ៖ Seven